洪玛尼主持公共行政改革例会 强化行政效率与廉洁度

分类政府
事件时间2026-06-03 14:00
地点金边
来源公共职能信息
发布时间2026/06/04 13:57
详情描述
2026年6月3日下午14时,柬埔寨公务员部在金边召开公共行政改革例会。会议由柬埔寨副总理兼公务员部部长、公共行政改革委员会常务副主席洪玛尼主持,旨在评估与监督政府第七届国会任期内公共行政改革关键措施的执行进度。
公务员部通过每季度举行一次的例会机制,对改革工作进行常态化跟踪。会议重点在于评估改革进展与已取得的成果,并针对执行过程中出现的实际障碍进行讨论与解决,确保改革工作按既定方向推进。通过各方参与、意见交换与经验分享,旨在及时发现并处理行政改革中的具体问题。
此次会议体现了公务员部在推动行政改革方面的持续投入。改革的核心目标是建立一个能力强、智能且廉洁的公共行政体系,以提升政府服务质量,更好地服务民众。
📋 简要摘要 ▸
柬埔寨公务员部部长洪玛尼主持公共行政改革例会,通过每季度例会机制,对改革关键措施进行评估与监督,旨在打造高效、智能、廉洁的公共行政体系,提升政府服务质量。
📋 完整原文 ▸
ឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញយន្តការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព
ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រសួងមុខងារសាធារណៈ បាននិងកំពុងបង្ហាញនូវឆន្ទៈយ៉ាងមុតស្រួច តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើការតាមដាន វាយតម្លៃ និងការដោះស្រាយរាល់បញ្ហាប្រឈមនានាដោយភាពបុរេសកម្ម។
ជាយន្តការជាក់ស្តែង ជារៀងរាល់ ៣ខែម្តង ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារទទួលបន្ទុកអនុវត្តវិធានការគន្លឹះទាំង៣ តែងតែរៀបចំកិច្ចប្រជុំត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងតាមដានយ៉ាងដិតដល់នូវរាល់វឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបាន ដើម្បីធានាថាការងារដើរលើគន្លងត្រឹមត្រូវ និងពិនិត្យមើលរាល់ឧបសគ្គដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែង ដោយមិនទុកបញ្ហាចោលឡើយ។ តាមរយៈការជួបជុំ ផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធ និងផ្តល់ធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាឱ្យចំគោលដៅ។
ក្នុងស្មារតីបុរេសកម្មនេះ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។
សកម្មភាពឥតឈប់ឈរ និងការតាមដានជាប់ជាប្រចាំនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតរុញរា របស់ក្រសួងមុខងារសាធារណៈ ក្នុងការជំរុញយន្តការកែទម្រង់រដ្ឋបាលសាធារណៈឱ្យដើរទៅមុខយ៉ាងស្វាហាប់ សំដៅកសាងរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយគុណភាពខ្ពស់។