柬埔寨公务员部与卫生部拟定医疗人员人事管理新规

文件类型政策
发布机构公务员部
适用范围医疗卫生系统人员
发布时间2026/07/07 11:35
政策详情
柬埔寨公务员部与卫生部近期召开会议,就医疗卫生系统人员人事管理草案进行讨论,旨在通过完善法律法规,提升公共卫生服务的效率、透明度与问责制。此次改革遵循政府提出的“加强而非扩大”及“整理门户”行政改革原则。
新规草案主要针对基层医疗卫生单位的人员管理,明确了相关人员的任命、职务暂停、免职、工作地点变更以及单位调转的原则与程序。通过制定统一的标准化操作规程,旨在规范医疗系统内部的人事变动,确保管理工作具备清晰的执行标准。
此次会议由公务员部常务国务秘书主持,卫生部、教育部、经济与财政部、内政部及法律委员会等相关部门代表共同参与。各方通过对草案的深入讨论,收集了多项建议,以确保最终出台的法规内容全面、严谨且具备实际可操作性。
该政策的实施将进一步强化医疗机构的领导与管理效能,提升医疗服务质量,并为柬埔寨公共行政改革的深入推进提供制度保障。
📋 简要摘要 ▸
公务员部与卫生部讨论医疗人员人事管理草案,规范任命、调动及离职程序,旨在提升公共卫生服务效率与透明度,落实行政改革。
📋 完整原文 ▸
ការកែទម្រង់រដ្ឋបាលសាធារណៈ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ជួបពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ ដើម្បីពង្រឹងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសុខាភិបាល
ដើម្បីបន្តជំរុញការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមអភិក្រម «ពង្រឹង ជាជាងពង្រីក» និង «រៀបចំផ្ទះ ឱ្យរៀបរយ» របស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈបន្តពិនិត្យ និងសម្រួចលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសាធារណៈ ដើម្បីធានាឱ្យការអនុវត្តការងារមានគោលការណ៍ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។
ដើម្បីបន្តការងារទាំងនេះ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «គោលការណ៍ និងនីតិវិធីនៃការតែងតាំង ការបញ្ចប់មុខតំណែង ការផ្លាស់ប្តូរកន្លែងធ្វើការ និងការផ្ទេរអង្គភាពរបស់មន្ត្រីសុខាភិបាលនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងនិយាមនីតិវិធីប្រតិបត្តិ»។
ដើម្បីធានាបាននូវការឯកភាពរួម និងប្រសិទ្ធភាពខ្ពស់ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នសំខាន់ៗរួមមាន៖ ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។
តាមរយៈការពិភាក្សាយ៉ាងផុសផុល និងស៊ីជម្រៅ អង្គប្រជុំបានប្រមូលធាតុចូល និងអនុសាសន៍សំខាន់ៗជាច្រើន ដើម្បីកែលម្អសេចក្តីព្រាងអនុក្រឹត្យទាំងពីរ ឱ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះ កំណត់អំពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ការផ្អាកការងារពីមុខតំណែង ការបញ្ចប់មុខតំណែង ការផ្លាស់ប្តូរកន្លែងធ្វើការ និងការផ្ទេរអង្គភាពរបស់មន្ត្រីសុខាភិបាលនៃអង្គភាពសុខាភិបាលមូលដ្ឋាន ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងស្ថាប័ន ពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល និងគាំទ្រដល់ការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព៕