柬埔寨青年联合会代表受邀参与“东盟奖之旅”专题访谈





分类国际交流
事件时间2026年4月7日
地点东盟秘书处(线上/线下访谈)
来源柬埔寨青年联盟
发布时间2026/04/08 13:00
详情描述
受柬埔寨青年联合会主席洪玛奈委派,常务委员兼公民意识培养部门负责人斯罗伊·索查特出席了东盟秘书处举办的“东盟奖之旅”专题访谈。访谈中,斯罗伊·索查特分享了柬埔寨青年联合会的愿景与使命,强调了为青年提供参与社会事务平台的重要性,并探讨了东盟平台在促进区域文化交流、增强青年社区意识及推动社会发展方面的积极作用。
📋 完整原文 ▸
លោកជំទាវ** **ស្រូយ** **សុជាតិ** **ចែករំលែកបទពិសោធន៍** **និងចក្ខុវិស័យក្នុង**កិច្ចសម្ភាសន៍ ជាមួយ**លេខាធិការដ្ឋានអាស៊ានក្រោមប្រធានបទ៖** “The Journey of ASEAN Prize”**__
_________________
ដោយទទួលបានការចាត់តាំងពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស__.__យ.ក.) កាលពី__ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ស្រូយ** **សុជាតិ សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធាននាយកដ្ឋានទទួលបន្ទុកបណ្តុះ «មនសិការពលរដ្ឋល្អ» បានចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចសម្ភាស ក្រោមប្រធានបទ **“The Journey of ASEAN Prize”** ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអាស៊ាន។ កិច្ចសម្ភាសន៍នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលរៀបចំឡើងក្នុងគោលបំណងបង្ហាញពីដំណើរវិវឌ្ឍនិងសមិទ្ធផលនានារបស់ម្ចាស់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) តាមរយៈការសន្ទនាស៊ីជម្រៅ ដើម្បីរំលេចពីការចូលរួមចំណែកយ៉ាងសកម្មរបស់បុគ្គល និងស្ថាប័នជ័យលាភី ក្នុងការបំរើផលប្រយោជន៍សង្គមទាំងក្នុងកម្រិតជាតិ និងតំបន់។
នៅក្នុងកិច្ចសម្ភាស លោកជំទាវ ស្រូយ សុជាតិ បានរំលេចនូវបេសកកម្ម** **និងចក្ខុវិស័យ** **ស**.**ស**.**យ**.**ក**.** និងការខិតខំប្រឹងប្រែងរបស់ ស**.**ស**.**យ**.**ក**.**ក្នុងការបង្កើតឱកាស ក៏ដូចជាផ្ដល់នូវវេទិកាសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងការចូលរួមក្នុងកិច្ចការសង្គម។ ទន្ទឹមនឹងនេះ លោកជំទាវបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាអាស៊ាន ដែលជាស្ពានចម្លងក្នុងការប្រមូលផ្តុំយុវជនក្នុងតំបន់ ឱ្យមានការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងស្មារតីសហគមន៍អាស៊ានតែមួយ។
សូមជម្រាបថា កិច្ចសម្ភាស ក្រោមប្រធានបទ **“The Journey of ASEAN Prize” **គឺជាផ្នែកមួយនៃការផ្តល់ព័ត៌មាន និងការផ្សព្វផ្សាយពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ម្ចាស់ជ័យលាភីពានរង្វាន់អាស៊ាន បន្ទាប់ពីទទួលបានការទទួលស្គាល់ជាអន្តរជាតិ ដើម្បីបន្តជំរុញស្មារតីអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរីកចម្រើន។
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
**🌐 [**uyfc.org**](https://www.uyfc.org/)**
**📱 [**Facebook**](https://www.facebook.com/uyfccambodia)**
**📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)**
**📱 [**Telegram**](https://t.me/uyfc_news)**
**📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)