柬埔寨文化部开放乌栋山古寺及佛像供民众参观

分类文化旅游
事件时间4月13日至4月27日
地点干拉省,波耶吕县,Phsar Dek公社,Phnom村,乌栋山
来源新新报
发布时间2026/04/09 16:43
详情描述
柬埔寨文化部宣布,为庆祝高棉新年,将于4月13日至27日期间临时开放乌栋山的古寺及阿塔罗斯佛像供公众参观。该遗址已完成修复并被改建为博物馆,未来将作为永久性文化遗产展示点。
📋 完整原文 ▸
ក្រសួងវប្បធម៌ បើកឱ្យពលរដ្ឋចូលទស្សនា«ព្រះវិហារបុរាណ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស» ពីថ្ងៃទី១៣-២៧ ខែមេសា
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរនេះ ក្រសួងវប្បធម៌ នឹងបើកឱ្យសាធារណជនចូលទស្សនា បណ្តោះអាសន្ន «ព្រះវិហារបុរាណ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស» នៅភ្នំឧដុង្គ ដែលទើបតែជួសជុលរួច រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែមេសា។
បើតាមក្រសួងវប្បធម៌ ព្រះវិហារ និងរូបព្រះពុទ្ធប្រតិមាអដ្ឋរស្ស ដែលស្ថិតនៅ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាលនេះ ត្រូវបានជួសជុលរួចរាល់តាំងពីឆ្នាំ២០២៥កន្លងមក ក្រោមកិច្ចសហការ រវាងក្រសួងវប្បធម៌ និងសប្បុរសជននានា។
ដើម្បីពង្រឹងការអភិរក្ស ថែរក្សាព្រះវិហារបុរាណនិងព្រះពុទ្ធប្រតិមា ក៏ដូចជា ពង្រីកការអប់រំផ្សព្វផ្សាយ អំពីសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃនេះ ក្រសួង បានរៀបចំប្រែក្លាយអតីតព្រះវិហារនេះ ទៅជាសារមន្ទីរសម្រាប់តាំងបង្ហាញ វត្ថុបុរាណសំខាន់ៗមួយមួយចំនួន ដែលបានបន្សល់ទុកពីព្រះចេតិយ និងបរិវេណអតីត ក្រុងឧដុង្គ។ ចំពោះកាលបរិច្ចេទនៃការបើកជូនឱ្យធារណជនចូលទស្សនា និងសិក្សាស្រាវជ្រាវ ជាអចិន្ត្រៃយ៍ ក្រសួងវប្បធម៌ នឹងជូនដំណឹងនាពេលក្រោយ៕
រូបភាព៖ ហ្វេសប៊ុក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ