柬埔寨外交部及公共职能部公开招聘52名公务员
文件类型公告
发布机构公共职能部及外交部
生效日期未注明
适用范围符合条件的求职者
发布时间2026/04/08 08:52
政策详情
柬埔寨政府公开招聘52名公务员,包括5名行政类及47名高级外交官职位。申请者需具备相关专业学位及雅思5.5分以上英语水平,考试分为笔试和面试两个阶段。
联系方式
Telegramt.me/***
📋 完整原文 ▸
ដំណឹងល្អ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងការបរទេស នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខ័ណ្ឌប្រភេទ “ក” ចំនួន ៥២កន្លែង។
- ចំនួន ៥កន្លែង៖ មន្រ្តីគណនេយ្យ មន្ត្រីសវនកម្ម មន្ត្រីគ្រប់គ្រងធនធានមនុស្ស និងមន្ត្រីព័ត៌មានវិទ្យា។
- ចំនួន ៤៧កន្លែង៖ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកពិធីការ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកច្បាប់ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកវិភាគ មន្រ្តីការទូតជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច មន្រ្តីការទូតជាន់ខ្ពស់ផ្នែកសារព័ត៌មាន និងមន្រ្តីការទូតជាន់ខ្ពស់ផ្នែកភាសាបរទេស។
វិញ្ញាសាដែលបេក្ខជនគួរត្រៀមមានដូចជា ជំនាញ/ឯកទេស ភាសាអង់គ្លេស និងចំណេះដឹងទូទៅ។
សម្រាប់វិញ្ញាសាចំណេះដឹងទូទៅគឺមានភាពពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រកម្ពុជា ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង (២)ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានសញ្ញាបត្រពាក់ព័ន្ធ និងជំនាញ/ឯកទេស សូមត្រៀមលក្ខណៈឱ្យបានរួចរាល់។
គួរបញ្ជាក់ថាបេក្ខជនដែលចូលរួមក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីការទូតជាន់ខ្ពស់ ពោលគឺមុខតំណែងវិជ្ជាជីវៈការបរទេស នឹងត្រូវឆ្លងកាត់ការប្រឡងប្រជែងជា២ដំណាក់កាល គឺដំណាក់កាលវិញ្ញាសាសរសេរលើកទី១ និង ដំណាក់កាល វិញ្ញាសាសួរផ្ទាល់មាត់។
មានតែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១តែប៉ុណ្ណោះដែលនឹងត្រូវអនុញ្ញាតឱ្យចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់។
អ្វីដែលជាការកត់សម្គាល់បន្ថែមទៀតនោះគឺ បេក្ខជនមន្ត្រីការទូតជាន់ខ្ពស់ ត្រូវមានកម្រិតភាសាអង់គ្លេស IELTS 5.5 ឬសមមូល ឬបេក្ខជនដែលបានបំពេញការសិក្សាជាភាសាអង់គ្លេស។
[JOIN CHANNEL](https://t.me/oa_channel) 📱