柬埔寨总理下令严查非法走私燃油案件

文件类型公告
发布机构柬埔寨总理府
发布时间2026/04/03 01:52

政策详情

针对媒体报道的非法燃油走私,总理下令相关部门彻查,若查实将严惩涉事企业及公职人员,包括吊销执照或开除公职。
📋 完整原文 ▸
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ខ្ញុំបានឃើញសារព័ត៌មានថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។ ខ្ញុំបានចេញបទបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ អគ្គស្នងការនគរបាលជាតិ និង អគ្គនាយក អគ្គនាយកដ្ឋានគយកម្ពុជា ស្រាវជ្រាវករណីនេះហើយប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។ ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។ [**Join AMS One-minute**](https://t.me/ams1minute)