劳工部提醒工厂管理层规范言行 严防劳资纠纷引发罢工










文件类型政策
发布机构劳工部
生效日期2026-08-24
适用范围在柬工厂及企业管理层
发布时间2026/08/24 21:25
政策详情
2026年8月24日,柬埔寨劳工部部长恒索在“提升预防及制止职场暴力与骚扰意识”会议上,针对在柬工厂、企业及公司的管理层、主管及翻译人员提出明确要求。此次会议旨在规范管理行为,防止因不当言行引发劳资纠纷及罢工,从而保障生产力与职场和谐。
劳工部强调,管理人员应严格遵守法律,尊重员工权利与尊严,严禁在职场中使用侮辱性语言、暴力行为或进行任何形式的骚扰。对于初次违规者,劳工部将视情况处理;若重复违规,相关外籍管理人员将面临被吊销工作证并驱逐出境的处罚。若因翻译人员传达不当导致纠纷,翻译人员同样面临被解雇的风险。
为提升管理水平,劳工部鼓励外籍管理人员参加由国家劳动学院自9月起开设的培训课程,学习柬埔寨文化、习俗、人力资源管理及纠纷解决机制。同时,劳工部已将劳动法相关文件翻译为中文、英文、韩文及日文,供企业下载学习,以确保管理层充分理解并遵守柬埔寨劳动法规。
劳工部鼓励企业通过内部机制解决劳资矛盾。若员工遭遇职场霸凌或权益受损,可拨打劳工部1286热线,或通过劳工部在线投诉平台进行举报。劳工部要求所有企业管理层必须严格自律,共同营造安全、和谐、相互尊重的职场环境。
📋 简要摘要 ▸
劳工部部长恒索在会议上提醒工厂管理人员、主管及翻译,应避免使用不当言语或行为对待员工,以防止劳资矛盾升级为罢工。劳工部鼓励通过内部机制解决问题,并提供1286热线及在线投诉渠道。
联系方式
电话128***
网站https://feedback.mlvt.gov.kh/feedback
📋 完整原文 ▸
ឯកឧត្តម ហេង សួរ ក្រើនរំលឹកដល់អ្នកគ្រប់គ្រង មេការ និងអ្នកបកប្រែ នៃរោងចក្រជាពិសេសជនបរទេស ឱ្យចៀសវាងការប្រើពាក្យសម្តីនិងអាកប្បកិរិយាមិនសមរម្យ ដែលបង្កឱ្យផ្ទុះការតវ៉ាពីកម្មករនិយោជិតក្លាយជាកូដកម្ម
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “ការលើកកម្ពស់ការយល់ដឹងស្ដីពីការបង្ការ និងទប់ស្កាត់ហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ” នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីជំរុញម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ និងបងប្អូនកម្មករនិយោជិតឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមលើកកម្ពស់បរិយាកាសការងារមួយប្រកបដោយសុវត្ថិភាព សុខដុមរមនា សេចក្ដីថ្លៃថ្នូរ និងការគោរពគ្នានៅកន្លែងការងារ ដោយចៀសវាងការបង្កឱ្យមានការតវ៉ាដែលនាំឱ្យប៉ះពាល់ដល់ផលិតភាព។
ថ្លែងទៅកាន់អ្នកចូលរួមដែលភាគច្រើនជាជនបរទេសប្រមាណ ៤០០នាក់ ដែលមានតួនាទីជាអ្នកគ្រប់គ្រង មេការ និងអ្នកបកប្រែ នៃសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីសារៈសំខាន់ក្នុងការបញ្រ្ជាបការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ដើម្បីរួមគ្នាលុបបំបាត់បាតុភាពផ្សេងៗជាវិវាទការងារ ដែលបណ្តាលមកពីការប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ ការជេរប្រមាថ និងការបៀតបៀនគ្រប់ទម្រង់នៅកន្លែងធ្វើការ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ក្នុងអនុវត្តចំណាត់ការច្បាប់ចំពោះអ្នកប្រព្រឹត្តល្មើស ដូចករណីថ្មីៗនេះ ដែលក្រសួងបានចេញសេចក្តីប្រកាសព័ត៌មាន ចំណាត់ការលើអ្នកគ្រប់គ្រងជាជនបរទេសចំនួនពីរនាក់ដែលបានប្រើប្រាស់អាកប្បកិរិយាមិនសមរម្យជាមួយបងប្អូនកម្មករនិយោជិត។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្រសួងអាចលើកលែងបានបើវាជាករណីលើកទី១ ប៉ុន្តែបើបុគ្គលទាំងនោះប្រព្រឹត្តកំហុសដដែលម្តងទៀត នឹងប្រឈមការដកហូតបណ្ណការងារ និងបណ្ដេញចេញពីកម្ពុជាដោយគ្មានការលើកលែង។ រីឯអ្នកបកប្រែភាសា ក៏អាចប្រឈមនឹងការបញ្ឈប់ពីការងារផងដែរ ប្រសិនបើរកឃើញថាកំហុសបង្កឡើងពីអ្នកបកប្រែ។
ទោះយ៉ាងណា នៅមុនពេលមានចំណាត់ការយ៉ាងតឹងរ៉ឹងនោះ ឯកឧត្តមរដ្ឋមន្រ្តីលើកទឹកចិត្តដល់អ្នកគ្រប់គ្រង មេការ និងអ្នកបកប្រែ ជាពិសេសជនបរទេស មកទទួលការបណ្តុះបណ្តាលដែលវិទ្យាស្ថានជាតិការងារ នឹងបើកវគ្គបណ្តុះបណ្តាលចាប់ពីខែកញ្ញាខាងមុខ ឱ្យយល់ដឹងកាន់តែច្បាស់ពីសុជីវធម៌ វប្បធម៌ និងទំនៀមទម្លាប់ប្រជាជនខ្មែរ រួមទាំងវិធីសាស្រ្តក្នុងការគ្រប់គ្រងធនធានមនុស្ស និងវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា ដើម្បីបង្កើតបាននូវវប្បធម៌សុខដុមរមនានៅកន្លែងធ្វើការ។ ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំឱ្យទាញយកឯកសារច្បាប់ស្តីពីការងារ ពី QR Code ដែលក្រសួងបានបកប្រែជា ៤ភាសា (ភាសាអង់គ្លេស ចិន កូរ៉េ និងជប៉ុន) យកទៅអានឬសិក្សាដើម្បីឱ្យយល់ដឹងពីលក្ខខណ្ឌការងារ លើកកម្ពស់ឱ្យមានវប្បធម៌អនុលោមភាព និងវប្បធម៌នៃការគោរពច្បាប់។
ឯកឧត្តមសង្ឃឹមថា ម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់ ជាពិសេសបុគ្គលដែលធ្វើការផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិត នឹងប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិការងារ ការគោរពសេចក្ដីថ្លៃថ្នូររបស់កម្មករនិយោជិត និងហាមឃាត់ ព្រមទាំងទប់ស្កាត់រាល់ទម្រង់នៃការជេរប្រមាថ ការគំរាមកំហែង និងអាកប្បកិរិយាមិនសមរម្យជាដាច់ខាត។ បងប្អូនកម្មករនិយោជិតទាំងអស់ ក៏ត្រូវប្រកាន់ខ្ជាប់នូវវិន័យការងារ គោរពសិទ្ធិគ្នាទៅវិញទៅមក គោរពបទបញ្ជាផ្ទៃក្នុង និងផ្តល់ព័ត៌មានភ្លាមៗមកមន្រ្តីអធិការការងារ ប្រសិនបើមានករណីរំលោភបំពាន តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង https://feedback.mlvt.gov.kh/feedback៕
#MLVT #HENGSour