特本克蒙省达贝县开展植树活动 1.2万棵树苗分发至29座寺庙

分类环保
事件时间2026-07-07
地点特本克蒙
来源柬埔寨国家电视台
发布时间2026/07/07 17:02
详情描述
2026年7月7日下午,柬埔寨宗教部部长蔡波林在特本克蒙省达贝县主持植树活动。此次活动旨在响应政府增加绿化覆盖率的号召,并向当地7个乡的29座寺庙分发了总计1.2万棵树苗,供寺庙后续种植。
出席活动的包括寺庙住持、僧侣、各级政府官员、武装部队成员、学生及当地民众。
蔡波林在活动中表示,佛教与自然环境有着密切联系,佛陀的诞生、成道、讲法及涅槃均与森林有关。在寺庙内种植树木,不仅能提升绿化美观度、提供遮荫及净化空气,也是对佛教传统的传承与实践。
📋 简要摘要 ▸
宗教部部长蔡波林在特本克蒙省达贝县主持植树活动,向当地29座寺庙分发1.2万棵树苗。此举旨在响应政府增加绿化覆盖率的号召,并弘扬佛教保护自然的传统。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ និងចែកកូនឈើចំនួន ១២ ០០០ដើម ក្នុងយុទ្ធនាការបង្កើនគម្របបៃតងនៅស្រុកតំបែរខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៧ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដាំដើមឈើ និងចែកកូនឈើសរុបចំនួន ១២ ០០០ដើម ដល់វត្តទាំង២៩ក្នុងឃុំទាំង៧ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅដាំដុះបន្ត ក្នុងយុទ្ធនាការបង្កើនគម្របបៃតង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះចៅអធិការវត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កឹម តួន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត លោកតែងតែគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលា។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងព្រះពុទ្ធសាសនា និងធម្មជាតិថា ព្រះសម្មា សម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រសូត ត្រាស់ដឹង សម្តែងធម្មចក្រ និងយាងចូលបរិនិព្វាន សុទ្ធសឹងតែស្ថិតនៅក្រោមម្លប់ព្រៃឈើ។ ហេតុនេះ ការដាំដើមឈើនៅតាមទីវត្ដអារាម មិនត្រឹមតែជាការលើកកម្ពស់សោភ័ណភាពបៃតង ផ្តល់ម្លប់ ខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគោរពប្រតិបត្តិតាមពុទ្ធប្បវេណី និងការបង្កើតរម