柬埔寨卫生部国务秘书率团参加法语国家峰会筹备会议,作为第20

分类政府
地点金边
来源柬埔寨卫生部
发布时间2026/10/03 12:47

详情描述

2026年10月2日,柬埔寨卫生部国务秘书兼第七小组委员会主席约·桑巴(Yuk Sambath)率领卫生部工作组,在金边速卡酒店出席了由外交与国际合作部组织的第20届法语国家峰会筹备会议。柬埔寨将作为东道国举办此次国际性峰会。 会上,卫生部技术总局局长霍·金成(Hok Kimcheng)向各国使节及相关官员介绍了柬埔寨针对入境口岸传染病风险的监测与管理程序,重点涵盖了针对来自埃博拉病毒高风险地区旅客的防控措施。 此次汇报内容主要包括强化疾病监测与预警系统、疑似病例的快速发现与报告机制、应急响应流程、感染预防与控制(IPC)措施的执行,以及针对传染病病例管理的资源配置与能力建设。 卫生部强调,国际合作与各方协调对于预防、发现并及时应对传染病至关重要。卫生部将持续提升医疗卫生系统能力,确保相关准备工作符合国际技术标准与卫生规范,以保障公众健康安全,维护国家卫生安全。
📋 简要摘要 ▸
柬埔寨卫生部国务秘书率团参加法语国家峰会筹备会议,作为第20届峰会东道国,柬埔寨正积极协调各部门确保活动圆满成功。
📋 完整原文 ▸
កិច្ចប្រជុំផ្សព្វផ្សាយអំពីការត្រៀមលក្ខណៈ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ —— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការទី៧ បានដឹកនាំក្រុមការងារក្រសួងសុខាភិបាល ចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្សព្វផ្សាយការត្រៀមលក្ខណៈ របស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលក្ខណៈអន្តរជាតិ និងប្រវត្តិសាស្ត្រ។ ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានធ្វើបទបង្ហាញជូនអង្គទូត និង​មន្ត្រីពាក់ព័ន្ធ អំពីនីតិវិធីដែលកម្ពុជាបានរៀបចំសម្រាប់ការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យជំងឺឆ្លងនៅច្រកចូលប្រទេស ជាពិសេសសម្រាប់អ្នកដំណើរមកពីតំបន់ដែលមានហានិភ័យជំងឺអេបូឡា។ បទបង្ហាញបានផ្តោតសំខាន់លើការពង្រឹងប្រព័ន្ធ តាមដាន និងឃ្លាំមើលជំងឺ ការរកឃើញករណីសង្ស័យឱ្យបានឆាប់រហ័ស ការរាយការណ៍ និងការឆ្លើយតបជាបន្ទាន់ ការអនុវត្តវិធានការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ (IPC) ព្រមទាំងការរៀបចំសមត្ថភាព និងធនធានចាំបាច់សម្រាប់ការគ្រប់គ្រងករណីជំងឺឆ្លង។ ក្រសួង​សុខាភិបាល​ បានបញ្ជាក់អំពីសារៈសំខាន់នៃ កិច្ចសហការអន្តរជាតិ និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ក្នុងការត្រៀមលក្ខណៈ បង្ការ ការរកឃើញ និងឆ្លើយតបចំពោះជំងឺឆ្លងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្រសួងសុខាភិបាលនឹងបន្តពង្រឹងសមត្ថភាព និងប្រព័ន្ធសុខាភិបាល ក្នុងការត្រៀមលក្ខណៈ និងឆ្លើយតបចំពោះជំងឺឆ្លង និងហានិភ័យសុខភាពសាធារណៈ ស្របតាមគោលការណ៍បច្ចេកទេស និងបទដ្ឋានសុខាភិបាលអន្តរជាតិ ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងចូលរួមធានាសន្តិសុខសុខភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)