柬埔寨卫生部收紧烟草监管 禁广告促销与赞助

柬埔寨卫生部收紧烟草监管 禁广告促销与赞助
分类公共卫生
地点金边
来源柬埔寨国家电视台
发布时间2026/10/28 19:27

详情描述

柬埔寨卫生部长在金边表态,以“做得到”作为承诺,推动烟草制品检查工作进一步改善,保护当代与后代免受吸烟及二手烟危害。他呼吁相关部委、机构、首都与省级行政机构、省市卫生局及合作方继续开展烟草制品检查,梳理既往干预措施的难点,确定优先事项与机制,并强化对烟草管控法规执行情况的监督,尤其是禁止烟草业广告、促销销售和活动赞助的措施。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: រដ្ឋមន្រ្តីសុខាភិបាល៖ «ធ្វើឱ្យបាន» គឺ​ជាការប្តេជ្ញាចិត្ត​ ក្នុង​ការជំរុញការ​ងារ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់ឱ្យ​បាន​កាន់​តែ​ប្រសើរឡើង ដើម្បីការពារមនុស្សជំនាន់នេះ និងជំនាន់ក្រោយពីហានិភ័យនៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងការស្រូបផ្សែងផលិតផលថ្នាំជក់ រាជធានីភ្នំពេញ÷ ថ្លែងបន្តទៀតនោះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ​ខេត្ត​ ព្រម​ទាំង​ភាគី​ពាក់​ព័ន្ធ រួមគ្នាបន្តអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់បន្ថែមទៀត ពិនិត្យ លើបញ្ហាប្រឈមនៃការអនវុត្តអន្តរាគមន៍កន្លងមក កំណត់នូវអាទិភាព យន្តការ និងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីការពារមនុស្សជំនាន់នេះ និងជំនាន់ថ្មីពីហានិភ័យ នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងការស្រូបផ្សែងផលិតផលថ្នាំជក់ ដោយ៖ ១. រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រើ​ប្រាស់ផែនការយុទ្ធសាស្ត្រ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ២០២៧–២០៣១ ដើម្បីធ្វើផែនការប្រចាំឆ្នាំដោយ​ដាក់​បញ្ចូលសកម្មភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាព។ ២. ជំរុញការតាមដាន និងអនុវត្តជាប្រចាំ នូវការបង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ និងបារី អេឡិចត្រូនិក ដោយពង្រឹងកិច្ចសហការរវាងស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត ក្នុងការតាមដាន និងចាត់វិធានការបង្ក្រាប ទីតាំងផលិតស្តុកទុក និងចែកចាយផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ និងបារីអេឡិចត្រូនិក។ ៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ កា