美国加州一员工因不满薪资纵火烧毁价值6亿美元造纸厂仓库
分类国际新闻
事件时间周二凌晨12:30
地点美国加州安大略市
来源酸角树报
发布时间2026/04/14 09:28
详情描述
美国加州安大略市发生一起严重的纵火案件。29岁员工沙梅尔·阿卜杜勒卡里姆(Chamel Abdulkarim)因不满薪资待遇,蓄意纵火焚烧了金佰利(Kimberly-Clark)旗下的造纸仓库。该仓库面积达120万平方英尺,火灾导致建筑倒塌及大量库存损毁,直接经济损失高达6亿美元,并严重影响了美国西海岸约5000万人的纸制品供应。嫌疑人拍摄了纵火视频并发布在网上,目前已被警方逮捕。该事件导致金佰利公司股价下跌4.1%。
📋 完整原文 ▸
**បុគ្គលិកម្នាក់ ដុតរោងចក្រផលិតក្រដាស ទំហំ ១.២ លាន ហ្វីតការ៉េ ខូចខាតទឹកប្រាក់ ៦០០លានដុល បន្ទាប់ពីមិនបានទទួលការដំឡើងប្រាក់ខែ ហើយបានចេញវីដេអូនិយាយថា «if you’re not going to pay us enough»**
បុគ្គលិកឃ្លាំងមួយរូប ឈ្មោះ Chamel Abdulkarim ត្រូវបានចាប់ខ្លួនពីបទដុតបំផ្លាញ បន្ទាប់ពីគាត់បានដុតភ្លើងឃ្លាំង Kimbery-Clark warehouse ទំហំ ១.២ លាន ហ្វីតការ៉េ នៅទីក្រុង Ontario រដ្ឋ California សហរដ្ឋអាមេរិក ដោយសារមិនពេញចិត្តនឹងប្រាក់ខែ។
ឧប្បត្តិហេតុនេះបណ្តាលឱ្យមានការខូចខាតយ៉ាងធំ រំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្រដាសប្រើប្រាស់សំខាន់ៗ ដូចជាក្រដាសអនាម័យ ក្រណាត់ជូតមុខ ជាដើម។ ហេតុការណ៍នេះ **កើតឡើងនៅ**ព្រឹកព្រលឹមថ្ងៃអង្គារ ម៉ោង ១២:៣០ យប់ ឃ្លាំងនៅជិត South Hellman Avenue និង Merrill Avenue ទីក្រុង Ontario រដ្ឋ California។ ឃ្លាំងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kimberly-Clark ឬគ្រប់គ្រងដោយ NFI Industries ដែលផ្ទុកផលិតផលក្រដាស។
**ជនសង្ស័យ**ឈ្មោះ **Chamel Abdulkarim** អាយុ ២៩ ឆ្នាំ ធ្វើការនៅឃ្លាំងនេះ រស់នៅទីក្រុង Highland ត្រូវបានចាប់ខ្លួន និងត្រូវបានឃុំខ្លួន។
ហេតុការណ៍ខាងលើកើតឡើង ដោយជនសយ បានដុតគំនរផលិតផលក្រដាសដែលងាយឆេះ ដូចជាក្រដាសអនាម័យ ក្រណាត់ជូត ធ្វើឱ្យភ្លើងឆាប់រាលដាល ដំបូលឃ្លាំងដួលរលំ និងបំផ្លាញទំនិញយ៉ាងច្រើន។ មានបុគ្គលិកប្រហែល ២០ នាក់នៅក្នុងឃ្លាំងនៅពេលនោះ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសឡើយ។
ជនសង្ស័យបានថតវិដេអូ បង្ហាញថា ខ្លួនកំពុងដើរក្នុងឃ្លាំង ហើយដុតភ្លើង និងនិយាយដោយកំហឹង «All you had to do was pay us enough to live.» «អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែបង់ប្រាក់ឱ្យយើងគ្រប់គ្រាន់ដើម្បីរស់នៅប៉ុណ្ណោះ។» គាត់ក៏និយាយថា «There goes your inventory.» នេះគឺជាស្តុករបស់អ្នក វាកំពុងតែឆេះហើយ។
វីដេអូនេះត្រូវបានអាជ្ញាធរបញ្ជាក់ថាពិត និងកំពុងប្រើប្រាស់ជាភស្តុតាង។
ទំហំការខូចខាតលើសពី ៦០០ លានដុល្លារ រួមទាំងស្តុកទំនិញ និងអគារ ដែលមានតម្លៃប្រហែល ១៥៦ លានដុល្លារ។ រំខានដល់ការផ្គត់ផ្គង់ផលិតផលក្រដាសសម្រាប់ប្រជាជនប្រហែល ៥០ លាននាក់នៅឆ្នេរខាងលិចសហរដ្ឋអាមេរិក។ ភាគហ៊ុនក្រុមហ៊ុន Kimberly-Clark ធ្លាក់ចុះ ៤.១%។
ដោយ៖ សយ រិទ្ធី