卫生部省级医院管理培训班开班 全国院长集中受训

卫生部省级医院管理培训班开班 全国院长集中受训
卫生部省级医院管理培训班开班 全国院长集中受训
卫生部省级医院管理培训班开班 全国院长集中受训
卫生部省级医院管理培训班开班 全国院长集中受训
卫生部省级医院管理培训班开班 全国院长集中受训
卫生部省级医院管理培训班开班 全国院长集中受训
卫生部省级医院管理培训班开班 全国院长集中受训
卫生部省级医院管理培训班开班 全国院长集中受训
卫生部省级医院管理培训班开班 全国院长集中受训
1/9
分类医疗卫生
事件时间2026-11-10
地点金边
来源柬埔寨卫生部
发布时间2026/11/12 14:41

详情描述

柬埔寨卫生部11月10日在金边举行省级医院管理培训班开班仪式,由卫生部国务秘书主持。培训从11月10日持续至12日,共3天,对象为各省立医院院长及医院高层管理人员,目标是开发并落实一套符合柬埔寨实际情况的深度医院管理课程。 课程分为6个模块:变革管理、质量提升、风险管理与应急准备;信息系统与技术、医疗设备、药品及物流管理;治理、战略规划与领导力;服务组织与人力资源管理;应急准备;财务、自主权与绩效管理。 该培训由法国公共卫生高等学院(EHESP)与卫生部合作筹办和执行,授课者为该学院院长及从法国邀请的教授。参加者共58人,除全国省级医院院长外,还包括卫生部卫生服务司代表和公共卫生学院代表。 开班仪式上,卫生部国务秘书向学员提出几项要求:6个模块须全程、连续参加,不要在不同模块之间更换参加人员,否则学习难以深入、效果达不到预期;结业后要在本医院内向职员分享并再培训;作出决策前加强团队协商,以医院整体利益为重;为医院制定明确的行动计划,并定期跟踪执行进展;针对定期评估中发现的不足持续整改,以提升管理质量与效率。 这次培训不对外报名,属卫生部内部管理人员培训,普通民众没有参与渠道。
📋 简要摘要 ▸
柬埔寨卫生部11月10日在金边举行省级医院管理培训班开班仪式,由卫生部国务秘书主持。培训面向各省立医院院长及高层管理人员,内容涵盖医院运营、服务质量与资源调配,目标是建立一套符合柬埔寨实际的深度管理课程体系,提升地方医院的管理能力。
📋 完整原文 ▸
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ — រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពប្រធានមន្ទីរពេទ្យថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃមន្ទីរពេទ្យ តាមរយៈការអភិវឌ្ឍ និងការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យដែលមានលក្ខណៈស៊ីជម្រៅ និងស្របតាមបរិបទជាក់ស្តែងនៅកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជា ៦ ម៉ូឌុលសំខាន់ៗ រួមមាន៖ ១)ការគ្រប់គ្រងការប្រែប្រួល ការលើកកម្ពស់គុណភាព ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនឆ្លើយតបនឹងស្ថានភាពបន្ទាន់។ ២)ប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា បរិក្ខារវេជ្ជសាស្ត្រ ឱសថ និងការគ្រប់គ្រងភស្តុភារ។ ៣)អភិបាលកិច្ច ការរៀបចំផែនការយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំ។ ៤)ការរៀបចំសេវាកម្ម និងការគ្រប់គ្រងធនធានមនុស្ស។ ៥)ការត្រៀមខ្លួនឆ្លើយតបនឹងស្ថានភាពបន្ទាន់។ ៦)ហិរញ្ញវត្ថុ ស្វ័យភាព (Autonomy) និងការគ្រប់គ្រងសមិទ្ធកម្ម។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់សាលាជាន់ខ្ពស់សុខភាពសាធារណៈ ប្រទេសបារាំង (EHESP) ដែលបានសហការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ដែលជាការចូលរួមចំណែកគាំទ្រ ដល់ការអនុវត្តគោលនយោបាយ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្ត ក្នុងគោលដៅពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់គុណភាពសេវាសុខាភិបាល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍សំខាន់ៗ ដល់សិក្ខាកាមទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការសិក្សា និងការអនុវត្តការងារគ្រប់គ្រងមន្ទីរពេទ្យ ដូចខាងក្រោម៖ ១)សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវបន្តចូលរួមឱ្យបានទៀងទាត់ និងជាប់លាប់រហូតដល់បញ្ចប់គ្រប់ម៉ូឌុលទាំង៦ ដោយចៀសវាងការផ្លាស់ប្តូរអ្នកចូលរួម ពីម៉ូឌុលមួយទៅម៉ូឌុលមួយទៀត ព្រោះអាចធ្វើឱ្យការសិក្សាមិនមានភាពស៊ីជម្រៅ និងមិនទទួលបានលទ្ធផលតាមការរំពឹងទុក។ ២)បន្ទាប់ពីទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យដែលបានចូលរួម ត្រូវបន្តចែករំលែក និងបណ្តុះបណ្តាលដល់មន្ត្រី និងបុគ្គលិកក្នុងមន្ទីរពេទ្យរបស់ខ្លួន ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។ ៣)ត្រូវពង្រឹងការសហការជាក្រុម និងពិភាក្សារួមគ្នាមុននឹងធ្វើការសម្រេចចិត្ត ដោយយកផលប្រយោជន៍រួមរបស់មន្ទីរពេទ្យជាធំ។ ៤)ត្រូវរៀបចំផែនការសកម្មភាព សម្រាប់មន្ទីរពេទ្យឱ្យបានច្បាស់លាស់ និងតាមដានពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការនោះជាប្រចាំ។ ៥)ត្រូវយកចិត្តទុកដាក់កែលម្អរាល់ចំណុចខ្វះខាត ដែលបានរកឃើញតាមរយៈការវាយតម្លៃជាប្រចាំ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ទីរពេទ្យ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការធ្វើបទបង្ហាញដោយ លោកស្រីសាស្ត្រាចារ្យនាយិកា នៃសាលាជាន់ខ្ពស់សុខភាពសាធារណៈប្រទេសបារាំង (EHESP) និងសាស្ត្រាចារ្យដែលអញ្ជើញមកពីប្រទេសបារាំង។ កម្មវិធីនេះក៏មានការចូលរួមពីតំណាងនាយកដ្ឋានសេវាសុខាភិបាល វិទ្យាស្ថានសុខភាពសាធារណៈ និងប្រធានមន្ទីរពេទ្យខេត្តទូទាំងប្រទេស សរុបចំនួន ៥៨រូប។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)