柬埔寨公务员部举办第3届公共服务数字化论坛










分类政府
事件时间2026-08-05
地点金边
来源公共职能信息
发布时间2026/08/05 00:46
详情描述
2026年8月5日,柬埔寨公务员部在金边举办第3届公共服务分享论坛,主题为“公共服务交付中的新兴趋势与创新解决方案”。
此次论坛旨在交流经验并提升数字时代的行政工作效率。来自缅甸、东帝汶、越南及日本的专家代表出席会议,分享了各自国家的改革机制与进展,并探讨了现代技术在公共服务领域的应用及东盟区域内的实践经验。
论坛重点讨论了如何利用智能系统优化行政流程,使公共服务更加便捷、高效,以满足实际需求。会议内容涵盖了行政数据互联互通的策略,旨在为东盟成员国未来实现跨国行政服务对接提供参考。
与会人员认为,此次论坛提供的创新方案有助于各方提升公共行政机构的透明度与问责制,推动行政改革向现代化、包容性方向发展,从而更有效地服务民众。
📋 简要摘要 ▸
柬埔寨公务员部举办第3届分享论坛,探讨公共服务数字化趋势与创新方案,邀请缅甸、东帝汶、越南及日本专家交流,旨在提升行政效率与透明度。
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ ដឹកនាំសម្របសម្រួលវេទិកាចែករំលែកទី៣ ស្ដីពី «និន្នាការលេចធ្លោ និងដំណោះស្រាយច្នៃប្រឌិត ក្នុងការផ្តល់សេវាសាធារណៈ»
ដើម្បីផ្លាស់ប្តូរបទពិសោធ និងលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល ក្នុងយុគសម័យឌីជីថល ក្រសួងមុខងារសាធារណៈ បានរៀបចំវេទិកាចែករំលែកទី៣ ក្រោមប្រធានបទដ៏មានសារៈសំខាន់៖ «និន្នាការលេចធ្លោ និងដំណោះស្រាយច្នៃប្រឌិតក្នុងការផ្តល់សេវាសាធារណៈ» (Emerging Trends and Innovative Solutions in Public Service Delivery) ដោយមានវាគ្មិនជាតំណាងជាន់ខ្ពស់ និងអ្នកជំនាញមកពីប្រទេសមីយ៉ាន់ម៉ា ទីម័រឡេស្តេ វៀតណាម និងជប៉ុន។
តំណាងប្រទេសនីមួយៗបានបង្ហាញពីវឌ្ឍនភាព និងយន្តការកែទម្រង់រៀងៗខ្លួន ជាពិសេសការយកគំរូតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប និងការអនុវត្តជាក់ស្តែងក្នុងតំបន់អាស៊ាន។ វេទិកាចែករំលែកទី៣ ផ្តល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រយ៉ាងច្រើនដល់សមាជិក ACCSM ក្នុងការការអនុវត្តបច្ចេកវិទ្យាទំនើប និងការបង្កើតប្រព័ន្ធឆ្លាតវៃ ដែលអាចធ្វើឱ្យប្រព័ន្ធរដ្ឋបាលរបស់បណ្តាប្រទេសអាស៊ាន មានភាពរហ័ស ងាយស្រួល និងឆ្លើយតបនឹងតម្រូវការជាក់ស្តែង ពិសេសបង្កលក្ខណៈងាយស្រួលដល់ការតភ្ជាប់ទិន្នន័យរដ្ឋបាល និងសេវាកម្មរវាងប្រទេសជាសមាជិកនាពេលអនាគត។
សិក្ខាកាមទាំងអស់បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារ និងលទ្ធផលនៃវេទិកានេះ ដែលជាទុនគំនិតដ៏មានតម្លៃ សម្រាប់យកទៅអភិវឌ្ឍស្ថាប័នរដ្ឋបាលសាធារណៈរៀងៗខ្លួន ឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាពខ្ពស់ ក្នុងការរួមចំណែកធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែទំនើប មានបរិយាបន្ន និងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាព ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕
#23ACCSM
#ACCSMCambodia
#ACCSMPlus3Cambodia
#PublicServiceReformKH
#ASEANCivilService
#BetterServiceDelivery