金边旧机场转型公共公园试运行,吸引逾万民众参观










分类社会新闻
事件时间2026年4月11日至19日
地点金边旧机场(波成东)
来源洪玛奈首相
发布时间2026/04/12 15:09
详情描述
金边旧机场在柬埔寨新年期间(4月11日至19日)试运行为公共公园,开放了包括VIP航站楼、塔台及跑道在内的历史区域,并举办了传统文化表演活动。
📋 完整原文 ▸
ទិដ្ឋភាពនៅក្នុងបរិវេណសួនសាធារណៈព្រលានយន្តហោះពោធិ៍ចិនតុង** **ដែលបានរៀបចំតុបតែង** **និងបើកដំណើរការសាកល្បងថ្ងៃដំបូង ឱ្យបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត** **នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ថ្ងៃទី១ នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ ថ្ងៃ (១១-១៩ មេសា ២០២៦) មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ បានចូលទស្សនា កម្សាន្ត ថតរូប ហាត់ប្រាណ និងលេងកីឡាជុំវិញតំបន់ និងអគារជាច្រើន។ ក្នុងនោះរួមមាន អគារផ្លិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។ បន្ថែមលើនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានទស្សនាការសម្ដែងរបាំត្រុដិ របាំឆៃយ៉ាំ ការលេងភ្លេងពិណពាទ្យ និងរបាំផ្សេងៗ ដើម្បីស្វែងយល់ពីគុណតម្លៃនៃរបាំប្រពៃណីវប្បធម៌ជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃[X](https://twitter.com/dr_hunmanet_pm)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia