农林渔业部代表团慰问马德望省第五军区部队

分类政务活动
事件时间2026年4月8日
地点马德望省
来源柬埔寨农林渔业部
发布时间2026/04/09 09:24

详情描述

农林渔业部国务秘书哈萨雷代表部长,在柬埔寨传统新年到来之际,向马德望省第五军区官兵致以慰问并捐赠生活物资。
📋 完整原文 ▸
ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំគណៈប្រតិភូ ជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នាយ ពលទាហានយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង ====================== នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបសួរ​សុខ​ទុក្ខ និងសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ នាយ ពលទាហាននៃ​យោធ​ភូមិភាគទី៥ នៅខេត្តបាត់ដំបង មុនឱកាសនៃពិធីបុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ។ សមាសភាពគណៈប្រតិភូដែលអញ្ជើញចូលរួមមាន៖ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ឯកឧត្តម ពុំ សុថា អគ្គនាយកនៃអគ្គនាយក​ដ្ឋាន​ជល​ផល លោក ប៊ិន បូរិន តំណាងក្រុមហ៊ុនសូគីមិច និងថ្នាក់​ដឹកនាំ​អង្គ​ភាព​ជំនាញក្រោមឱវាទអគ្គនាយកដ្ឋានជលផល នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅចំពោះមុខអង្គពិធី ឯកឧត្តម ហាស់ សារ៉េត បានពាំនាំនូវ​ប្រសា​សន៍​​ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ជូនដល់បងប្អូនកងទ័ពទាំងអស់ ដែលបាននឹងកំពុងលះបង់​កម្លាំង​កាយចិត្ត ឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ ស្មារតីស្នេហា​ជាតិ និងការពារអធិបតេយ្យភាពជាតិកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម​បាន​នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់​ជូនដល់​បងប្អូន​កងទ័ព រួមមាន៖ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់​មួយ​ចំនួនផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង​កងទ័ពជើងគោគ និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែង​អំណរ​​គុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និង​គណៈ​ប្រតិភូទាំងអស់ ដែលបានចុះមកផ្ទាល់ ហើយជានិច្ច​កាល តែងតែគិតគូរដល់សុខទុក្ខ និងផ្តល់ការគាំទ្រដល់​កងទ័ពជួរ​មុខ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានប្តេជ្ញាចិត្តយ៉ាងមុតមាំបន្ត​ការ​ការ​ពារអធិបតេយ្យភាពជាតិ និងរក្សាសន្តិភាពជាតិដែលរក​បា​នដោយ​កម្រនេះជានិរន្តរ ទោះក្នុងតម្លៃណាក៏ដោយ៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)