旅游部举办旅游应用研究研讨会 旨在优化行业政策










分类政策
事件时间2026-08-25
地点金边
来源柬埔寨旅游部
发布时间2026/08/27 21:09
详情描述
2026年8月25日,柬埔寨旅游部在金边举办“旅游业应用/行动研究”研讨会。旅游部国务秘书贺沙伦代表旅游部部长胡哈出席并主持会议。旅游部国务秘书宁茂、部委领导、各大学代表、各省市旅游部门官员、专家学者及学生等约300人参加。
此次研讨会旨在推广2026年度旅游业优秀研究论文竞赛,为参赛学生提供指导,并提升旅游部官员在应用与行动研究方面的能力。同时,会议致力于加强旅游部与各大学之间的合作,共同推动旅游领域的研究工作。
贺沙伦在会上表示,此次研讨会及论文竞赛旨在建立科学研究文化,将学术理论转化为可执行的解决方案,以应对旅游业面临的挑战。他强调,旅游研究是制定政策、规划及决策的重要战略工具。通过高质量的研究成果,相关部门能够更准确地识别行业趋势、机遇与挑战,从而制定创新方案,提升服务质量、竞争力和管理效率。
会议核心目标在于将研究成果转化为政策实践,通过知识积累与实践反馈,推动柬埔寨旅游业向更具韧性、可持续及包容性的方向发展。
📋 简要摘要 ▸
旅游部于8月25日举办“旅游业应用/行动研究”研讨会,由国务秘书贺沙伦主持。会议旨在将学术研究转化为政策实践,提升柬埔寨旅游业的韧性、可持续性及包容性发展。
📋 完整原文 ▸
[English Below]
រាជធានីភ្នំពេញ៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ការសិក្សាស្រាវជ្រាវបែបអនុវត្ត/សកម្មភាព (Applied/Action Research) ក្នុងវិស័យទេសចរណ៍»។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ, លោក លោកស្រីប្រធាននាយកដ្ឋាន និងប្រធានមន្ទីរទេសចរណ៍, លោក លោកស្រីជាមន្ត្រីជំនាញគ្រប់នាយកដ្ឋានចំណុះក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត, ព្រមទាំងសាស្ត្រាចារ្យ អ្នកជំនាញស្រាវជ្រាវ និងនិស្សិត សរុបប្រមាណ ៣០០ នាក់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖ ១. ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានលម្អិត អំពីចលនាប្រឡងប្រណាំងស្នាដៃអត្ថបទស្រាវជ្រាវឆ្នើមក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០២៦ ២. តម្រង់ទិសនិស្សិតដែលជាបេក្ខជនចូលរួមចលនាប្រឡងប្រណាំង និងពង្រឹងសមត្ថភាពមន្ត្រីជំនាញក្រសួងទេសចរណ៍ ក្នុងការរៀបចំការសិក្សាស្រាវជ្រាវបែបអនុវត្ត/សកម្មភាព ៣. បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងបណ្តាសាកលវិទ្យាល័យក្នុងការលើកកម្ពស់ការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍។
ក្នុងឱកាសនោះ ឯកឧត្តម ហោ សារុន បានគូសបញ្ជាក់អំពីក្តីរំពឹងទុកយ៉ាងមុតមាំថា សិក្ខាសាលាតម្រង់ទិស និងចលនាប្រឡងប្រណាំងស្នាដៃអត្ថបទស្រាវជ្រាវឆ្នើមក្នុងវិស័យទេសចរណ៍នេះ នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញការកសាង និងពង្រឹងវប្បធម៌ស្រាវជ្រាវបែបវិទ្យាសាស្ត្រ ព្រមទាំងប្រែក្លាយចំណេះដឹង និងទ្រឹស្តីស្រាវជ្រាវទៅជាដំណោះស្រាយដែលមានប្រសិទ្ធភាព និងអាចអនុវត្តបានជាក់ស្តែង ឆ្លើយតបនឹងតម្រូវការ និងបញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តម ហោ សារុន ក៏បានលើកឡើងថា ការលើកកម្ពស់ការស្រាវជ្រាវក្នុងវិស័យទេសចរណ៍ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ការបង្កើត និងពង្រីកមូលដ្ឋានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧបករណ៍យុទ្ធសាស្ត្រដ៏ចាំបាច់សម្រាប់គាំទ្រដល់ការរៀបចំគោលនយោបាយ ការធ្វើផែនការ និងការសម្រេចចិត្តដោយផ្អែកលើភស្តុតាង។
លទ្ធផលស្រាវជ្រាវដែលមានគុណភាព នឹងជួយកំណត់បានកាន់តែច្បាស់នូវនិន្នាការ ឱកាស បញ្ហាប្រឈម និងតម្រូវការរបស់វិស័យទេសចរណ៍ ព្រមទាំងផ្តល់មូលដ្ឋានសម្រាប់បង្កើតនវានុវត្តន៍ និងដំណោះស្រាយថ្មីៗ ដែលអាចបង្កើនគុណភាពសេវាកម្ម ភាពប្រកួតប្រជែង ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការចូលរួមរបស់ភាគីពាក់ព័ន្ធ។
ជាពិសេស សកម្មភាពនេះនឹងរួមចំណែកបង្កើតផលប៉ះពាល់ជាក់ស្តែងពីកម្រិតចំណេះដឹង ទៅកាន់ការអនុវត្ត និងពីការអនុវត្ត ទៅកាន់ការកែលម្អគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពធន់ ចីរភាព និងបរិយាបន្ន។