柬埔寨筹备高棉丝绸礼品 迎接第20届法语国家首脑会议
分类文化
事件时间2026-11-01
地点金边
来源新鲜报
发布时间2026/10/26 16:35
详情描述
柬埔寨将于2026年11月在金边举办第20届法语国家首脑会议。为迎接各国参会代表,柬埔寨政府已准备高棉丝绸礼品作为纪念品。
2026年10月26日,柬埔寨总理夫人碧占莫妮通过社交媒体发布了相关筹备情况。她表示,目前正在学习高棉丝绸的制作与刺绣工艺,以确保礼品的品质。
碧占莫妮指出,丝绸在柬埔寨传统文化中具有重要地位,是自古以来传承至今的织物。此次准备的礼品采用精细丝绸或金线编织,并融入了“花月”或“轮月”等传统纹饰。这些纹饰的设计灵感源自古迹寺庙的雕刻图案,寓意繁荣、昌盛与幸福。
📋 简要摘要 ▸
柬埔寨政府为迎接即将于11月在金边举办的第20届法语国家首脑会议,精心准备了高棉丝绸礼品,由文拉妮夫人亲自指导制作,旨在向各国代表展示高棉传统文化。
📋 完整原文 ▸
កម្ពុជា បានត្រៀមស្បៃដ៏ប្រណីតរបស់ខ្មែរជាវត្ថុអនុស្សាវរីយ៍ជូនដល់មេដឹកនាំ កំពូលមកពីបណ្តាប្រទេសនានា ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើក ទី២០ រៀបចំនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបង្ហោះរូប ជា ច្រើនសន្លឹក ដោយភ្ជាប់ជាមួយសារថា ឆ្លៀត ពេល មក រៀនអំពីស្បៃខ្មែរ, របៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០_the 20th Francophonie Summit»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានរំលេចថា ពិតណាស់ស្បៃ គឺជាក្រណាត់ ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថាស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំង ពីសម័យ បុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន។
លោកជំទាវបណ្ឌិត បានបន្ថែមថា ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬ សរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬ គោមក្បាច់ចក្កច័ន្ទ ស្រដៀង គ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវ ពរ ជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ។