837名志愿医生在实居省提供免费医疗服务
分类公益
事件时间2026-09-20
地点实居省
来源洪玛尼官方频道
发布时间2026/09/21 06:54
详情描述
2026年9月20日,洪玛尼志愿医生团队在实居省实居中学开展大规模义诊活动。此次活动由柬埔寨副总理兼洪玛尼志愿医生团队名誉主席洪玛尼指导,柬埔寨青年联合会中央委员会常务委员兼洪玛尼志愿医生团队执行主席伦帕利带队。
本次义诊共有837名医护人员参与,其中包括329名女性。活动期间,团队为当地民众提供健康教育、急救培训、疾病诊疗、药物发放及饮用水捐赠等免费服务。据统计,共有11700名民众接受了医疗服务,其中女性8892人,服务人数超过原定计划的三倍。
医疗服务涵盖普通疾病、儿科、妇科、皮肤科、眼科、口腔科、心脏病、糖尿病、高血压、呼吸系统及消化系统疾病等多个领域。现场配备了超声波检查、胃幽门螺杆菌呼气检测、心电图及血液实验室分析等设备,并提供小型手术、伤口处理及配镜服务。
此次活动由实居省政府协助,实居省副省长托波利瓦、实居省卫生局副局长兼洪玛尼志愿医生团队实居省执行主席金乔索万等相关部门代表出席。参与单位还包括柬埔寨青年联合会、柬埔寨红十字会、柬埔寨童子军,以及来自卫生科学大学、真腊大学、贡布地区卫生学校及多个省份的志愿医生团队。活动现场由实居省基层工作组组长育本纳主持。
📋 简要摘要 ▸
洪玛尼志愿医生团队组织837名医护人员在实居省开展大规模义诊,提供免费医疗服务与物资捐赠,服务当地民众。
📋 完整原文 ▸
**ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៦ នៅវិទ្យាល័យកំពង់ស្ពឺ ភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ**
** **
**ដោយមានការចង្អុលបង្ហាញដោយសមាណធម៌ ដ៏ប៉ិនប្រសព្វ ដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី**
** **
**ឯកឧត្តម លេង ផាលី សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី**
** **
**បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៨៣៧នាក់ ស្រី ៣២៩នាក់ និងនាំយកអំណោយសម្ភារបរិក្ខាថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដើម្បីចុះផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថ ផ្តល់សេវា និងទឹកសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានចំនួន ១១ ៧០០នាក់(មួយម៉ឺនមួយពាន់ប្រាំពីររយនាក់) ស្រី ៨ ៨៩២នាក់ (លើសផែនការគ្រោងទុកចំនួន ៣ដង)។**
** **
** ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងច្បារមន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ។**
** **
**-ការពិគ្រោះព្យាបាលជំងឺរួមមាន៖ ជំងឺទូទៅ ផ្លូវចិត្ត ទូទៅផ្នែកកុមារ រោគស្ត្រី ឬសដូ ងបាត សួត ក្រពះ ពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ដង្កូវព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក សុខភាពមាត់ធ្មេញ ទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក កម្រងនោម ។ ជំងឺទាំងអស់នេះមានជំងឺមួយចំនួនត្រូវបានពិនិត្យដោយ៖ អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) និងមានវះកាត់តូចនិងព្យាបាលរបួស និងមានចែកវ៉ែនតា។ល។**
** **
**ការពិនិត្យព្យាបាលនេះដោយសហការជាមួយ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវេជ្ជបណ្ឌិត ជិន កែវសុវណ្ណ អនុប្រធានមន្ទីរ តំណាង ឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពង់ស្ពឺ និងជាប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ មន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំស្រួច និងអាជ្ញាធរ ឃុំ-ស្រុក-ខេត្តដែលពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជា សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ ក្រុមកាយរិទ្ធិកម្ពុជា កាកបាតក្រហមកម្ពុជា និងក្រុមការងារ។**
** **
**និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងនោះក៍មានការចូលរួមពី ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រចាំសាកលវិទ្យាល័យចេនឡា ប្រចាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ប្រចាំខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ចាម ខេត្តកោះកុង ។**
** **
** **
**កម្មវិធីនេះ លោកវេជ្ជបណ្ឌិត ជិន កែវសុវណ្ណ តំណាង ឯកឧត្តមវេជ្ជបណ្ឌិត ហុក គ្រី បានឡើងមានចំណាប់អារម្មណ៍និងសង្ខេបរបាយការណ៍ អំពីសកម្មភាពរបស់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្នុងពេលកន្លងមក។**
** **
**បន្ទាប់ពីនេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានមតិស្វាគមន៍ និងបានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងកោតសរសើរវាយតម្លៃខ្ពស់ដល់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានគ្រូពេទ្យមានបទពិសោធន៍ល្អៗក្នុងនិងក្រៅប្រទេស មានឧបករណ៍ទំនើប របៀបរបបធ្វើការល្អមានគុណភាព ថែមទាំងបានលះបង់ទាំងធនធានមនុស្ស ធនធានហិរិញ្ញវត្ថុ និងពេលវេលា ដើម្បីជួយដល់ប្រជាពលរដ្ឋជាតិនិងមាតុភូមិរបស់យើងដោយមិនខ្លាចពីការនឿយហត់ឡើយ ។ ជាពិសេសមានការគាំទ្រដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី យ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់ទីកន្លែង។**