柬埔寨小学教师选岗工作启动 500余名教师参与

发布时间2026/10/05 08:52
政策详情
2025-2026学年小学教师选岗工作于10月5日在皇家行政学院正式启动。本次选岗对象为已完成师范培训并符合相关条件的合格教师(第一优先级)。
当日上午6时起,首批参与选岗的教师(序号1至120号)陆续抵达现场。在公务员部工作组的协调下,所有候选人需在入口处完成名单核对及必要文件查验。
选岗现场流程由技术团队负责引导,候选人需按照规定着装,并听取委员会关于选岗程序的说明。此次选岗旨在确保师资分配过程的公平与透明,候选人按序进入指定区域进行岗位选择。
📋 简要摘要 ▸
2025-2026学年小学教师选岗工作在皇家行政学院启动,首批合格教师按程序进行岗位选择,确保师资分配公平透明。
📋 完整原文 ▸
បេក្ខជនអាទិភាពទី១ ថ្ងៃទី១ វេនព្រឹក បានធ្វើដំណើរមកដល់មណ្ឌលសាលាភូមិន្ទរដ្ឋបាល ដើម្បីធ្វើការជ្រើសរើសកន្លែងការងារ
ទឹកមុខពោរពេញដោយស្នាមញញឹម ក្ដីសង្ឃឹម និងភាពជឿជាក់ ដែលកំពុងស្ដែងឡើងនៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល នាព្រឹកព្រលឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃដំបូងនៃដំណើរការចាប់ប៉ុស្តិ៍ការងារ សម្រាប់បេក្ខជនជាប់បម្រុង ដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការបណ្តុះបណ្តាលគរុកោសល្យ (អាទិភាពទី១) សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា ឆ្នាំសិក្សា២០២៥-២០២៦។
ចាប់តាំងពីម៉ោង ៦:០០ព្រឹក បេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) សម្រាប់វេនពេលព្រឹក (លេខរៀងទី១ ដល់ទី១២០) បានធ្វើដំណើរមកដល់មណ្ឌល ក្រោមការសម្របសម្រួល និងរៀបចំពីក្រុមការងារនៃក្រសួងមុខងារសាធារណៈ។ បេក្ខជនទាំងអស់ត្រូវបានណែនាំ ពិនិត្យបញ្ជីឈ្មោះ និងផ្ទៀងផ្ទាត់ឯកសារចាំបាច់នៅច្រកចូល។
ទិដ្ឋភាពនាព្រឹកនេះ បានបង្ហាញពីគោរពពេលវេលារបស់បេក្ខជន ដែលភាគច្រើនបានមកដល់មណ្ឌលមុនម៉ោងកំណត់ ដើម្បីស្វែងរកលេខរៀង និងស្ដាប់ការណែនាំពីគណៈកម្មការ ព្រមទាំងមានការរៀបចំស្លៀកពាក់យ៉ាងរៀបរយស្របតាមការណែនាំ ដែលបានបញ្ជាក់ពីសេចក្តីថ្លៃថ្នូរជាមន្ត្រីរាជការ ខណៈដែលក្រុមការងារបច្ចេកទេសបានជួយសម្របសម្រួល ណែនាំបេក្ខជនចូលទៅកាន់កន្លែងអង្គុយរង់ចាំ និងពន្យល់អំពីនីតិវិធីនៃការចាប់ប៉ុស្តិ៍យ៉ាងយកចិត្តទុកដាក់។