柬埔寨政府第七届任期行政改革重点
类型OTHER
发布时间2026/04/03 13:38
详情描述
柬埔寨政府强调深化行政改革,重点包括机构改革、人力资源能力提升、公共行政廉洁建设以及司法体系效率强化。
📋 完整原文 ▸
"រាជរដ្ឋាភិបាល បាននិងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាល ឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច សំដៅធានាដល់ការលើកកម្ពស់អភិបាលកិច្ចនៃគ្រប់ស្ថាប័ន គ្រប់ជាន់ថ្នាក់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្ត។
ជាមួយគ្នានេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនូវ៖
(១) ការពង្រឹង និងការកែទម្រង់ស្ថាប័ន
(២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ
(៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ
(៤) ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌"។
—ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគ.វ.រ. ថ្លែងក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia