司法部在暹粒举办第四届吴哥骑行及植树活动,吸引约1500人参










类型公益活动
时间2026-05-31
地点暹粒
组织司法部
发布时间2026/06/01 21:34
活动详情
2026年5月31日,柬埔寨司法部在暹粒举办第四届吴哥骑行及植树活动。司法部副总理兼部长高乐及夫人带领约1500名参与者,围绕吴哥窟小环路进行骑行,并在皇家浴池区域种植了约300棵树木。
本次活动由司法部与司法体育小组联合举办,旨在筹集善款支持暹粒坤塔帕花医院(Jayavarman VII医院),并推动吴哥窟区域的环保工作。活动吸引了最高法院院长、最高检察院总检察长、司法部官员、司法学院人员、律师及各界人士参与。
活动共筹集善款16亿瑞尔,已全部捐赠给坤塔帕花医院。自该系列活动开展以来,四届累计筹款总额达48.55亿瑞尔,约合120万美元,均用于支持该医院的医疗事业。
除骑行与植树外,高乐还主持了司法领域足球友谊赛,对阵双方为司法体育小组与暹粒初级法院及检察院代表队。此外,活动期间还前往暹粒市的瓦波小学进行慰问,向学校管理层、教师及学生捐赠了资金与物资。
📋 简要摘要 ▸
司法部在暹粒举办第四届吴哥骑行及植树活动,吸引约1500人参与,共筹集16亿瑞尔善款捐赠给坤塔帕花医院(Jayavarman VII医院),并开展了足球友谊赛及学校慰问活动。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ បានអញ្ជើញដឹកនាំកម្មវិធីជិះកង់អង្គរ លើកទី៤
=====================
ខេត្តសៀមរាប៖ នៅថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ ព្រមទាំងបុត្រធីតា បានអញ្ជើញដឹកនាំកម្មវិធីជិះកង់អង្គរ លើកទី៤ ជុំវិញបរិវេណប្រាសាទអង្គរវត្ត (វង់តូច) និងកម្មវិធីដាំកូនឈើចំនួនប្រមាណ ៣០០ ដើមនៅបរិវេណស្រះស្រង់។ កម្មវិធីនេះរៀបចំឡើងដោយក្រសួងយុត្តិធម៌ សហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ ក្នុងគោលបំណងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣) ខេត្តសៀមរាប និងចូលរួមចំណែកក្នុងការគាំពារបរិស្ថាននៅតំបន់ប្រាសាទអង្គរវត្ត។
កម្មវិធីជិះកង់អង្គរ និងដាំកូនឈើនេះមានការអញ្ជើញចូលរួមពីសំណាក់**ឯកឧត្តមបណ្ឌិត **ជីវ កេង** **ប្រធានតុលាការកំពូល** **និង**លោកជំទាវ **ជា លាង** **អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម,** **ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការនៃក្រសួងយុត្តិធម៌, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, មេធាវី និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ព្រមទាំងសប្បុរសជនផ្សេងទៀតសរុបប្រមាណ ១ ៥០០ រូប។
ថវិកាដែលទទួលបានពីសប្បុរសជនចូលរួមក្នុងកម្មវិធីជិះកង់អង្គរ លើកទី៤ នេះ មានចំនួន ១ ៦០០ លានរៀល សម្រាប់បរិច្ចាគជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣)។
ជាមួយគ្នានេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតបាល់ទាត់មិត្តភាពវិស័យយុត្តិធម៌ រវាងក្រុមបាល់ទាត់សេនាយុត្តិធម៌ និងក្រុមបាល់ទាត់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងអញ្ជើញសំណេះសំណាល និងនាំយកថវិកា ព្រមទាំងសម្ភារៈមួយចំនួនផ្តល់ជូនគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តរាជបូណ៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបផងដែរ។
សូមគូសបញ្ជាក់ថា កម្មវិធីជិះកង់អង្គរទាំង ៤ លើកកន្លងមកនេះ ប្រមូលបានថវិកាសរុបចំនួន **៤ ៨៥៥ លានរៀល** (ប្រមាណ ១,២ លានដុល្លារអាម៉េរិក) ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។