AFC挑战联赛半决赛:Svay Rieng对阵Manila Digger
类型体育赛事
时间4月9日
地点国家体育场
组织AFC
发布时间2026/04/08 11:44
活动详情
Svay Rieng队正积极备战AFC挑战联赛半决赛首回合,力争在主场取得胜利。
联系方式
网站https://www.btv.com.kh/
📋 完整原文 ▸
លោក McConkey Mattew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លើកឡើងថា ការប្រកួតទល់នឹងក្រុម Manila Digger ស្អែកនេះ ក្រុមបានរៀបចំ ក៏ដូចជាវិភាគការប្រកួតកន្លងមក ដើម្បីត្រៀមលេងជាមួយក្រុមខ្លាំង ដែលមានការប្រកួតប្រជែងខ្ពស់ ពិសេសល្បឿន និងការបង្កគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធជាដើម។ ជំនួបលើកនេះ ខុសកាលពីជួបគ្នាក្នុងពូល ហើយព្រះខ័នរាជស្វាយរៀង នឹងព្យាយាមលេងតាមផែនការដែលបានរៀបចំ ដើម្បីព្យាយាមស្វែងរកជ័យជម្នះ។
នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(ជើងទី១) នៃពានរង្វាន់ AFC Challenge League 2025/26 នាយប់ថ្ងៃទី៩ ខែមេសាស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនជំនួបកាត់សេចក្ដី ជើងទី២ នៅទឹកដីហ្វីលីពីន នាថ្ងៃទី១៦ ខែមេសាខាងមុខ។