柬埔寨劳工部代表出席国际研讨会 推动旅游业青年就业










类型政策
发布时间2026/09/06 17:12
详情描述
柬埔寨劳工部国务秘书莫维波近日出席了在塞浦路斯举行的国际研讨会。此次会议由法语国家国际组织(OIF)下属的法语可持续发展研究所及塞浦路斯外交部共同主办,旨在探讨旅游业可持续发展、青年就业及融资机会。
会议于2026年8月31日至9月4日举行,共有来自19个国家的约67名代表、专家及相关机构负责人参会。会议核心议题围绕“旅游业可持续发展、青年就业机会及融资筹措”展开,重点评估了“Destination Éco-Talents (DET)”项目的实施成果,并探讨了如何通过旅游业发展为青年群体创造就业岗位及提升职业技能。
与会各方就加强政府、企业及发展伙伴之间的长期合作达成共识,旨在通过跨界协作,使青年技能培训更好地匹配劳动力市场需求,同时为法语国家社区的旅游项目争取融资支持。
柬埔寨是DET项目的4个试点国家之一,其他试点国家还包括佛得角、科摩罗和越南。此次参会体现了柬埔寨在法语国家框架下,致力于推动职业培训与就业,并结合文化与自然遗产保护,促进旅游业可持续发展的战略目标。
📋 简要摘要 ▸
劳工部代表出席在塞浦路斯举行的国际研讨会,探讨旅游业可持续发展及青年技能培训与就业机会。
📋 完整原文 ▸
តំណាងកម្ពុជាចូលរួមសិក្ខាសាលាហ្វ្រង់កូហ្វូនី ជំរុញឱកាសការងារសម្រាប់យុវជន និងការអភិវឌ្ឍជំនាញក្នុងវិស័យទេសចរណ៍ប្រកបដោយចីរភាព
(សាធារណរដ្ឋស៊ីប)៖ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមសិក្ខាសាលាហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ "ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ឱកាសការងារសម្រាប់យុវជន និងការកៀរគរហិរញ្ញប្បទាន" ដែលផ្តួចផ្តើមដោយគម្រោង Destination Éco-Talents (DET) តបតាមការអញ្ជើញរបស់វិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងក្រសួងការបរទេសនៃសាធារណរដ្ឋស៊ីប។
សិក្ខាសាលាអន្តរជាតិនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋស៊ីប ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលនៃគម្រោង DET ព្រមទាំងពិភាក្សា និងស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីជំរុញការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងស្វែងរកប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រដល់គម្រោងទេសចរណ៍នានានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ដោយមានការចូលរួមពីអ្នកជំនាញ តំណាងអង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសសមាជិកចំនួន១៩ប្រទេស សរុបប្រមាណ៦៧រូប ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Kostas Koumis រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស៊ីប តំណាងក្រសួងការបរទេសស៊ីប និងលោកស្រី Cécile Martin-Phipps នាយិកាវិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកយុទ្ធសាស្ត្ររួមពាក់ព័ន្ធនឹងការលើកកម្ពស់ឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងការស្វែងរកប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រដល់គម្រោងទេសចរណ៍នានានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ជាមួយគ្នានេះ សិក្ខាសាលាក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងរាជរដ្ឋាភិបាលនៃបណ្តាប្រទេសនិយាយភាសាបារាំង សហគ្រាស ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងបង្កើតឱកាសការងារ និងលើកកម្ពស់ការអភិវឌ្ឍជំនាញសម្រាប់យុវជនឱ្យឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ។
គួរបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសសាកល្បង (Pilot Countries) ទាំង៤ នៃគម្រោង DET រួមមាន កម្ពុជា កាប់វែរ កូម័រ និងវៀតណាម។ ការចូលរួមជាប្រទេសសាកល្បងនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់វិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន ឱ្យឆ្លើយតបទៅនឹងតម្រូវការនៃវិស័យទេសចរណ៍ប្រកបដោយចីរភាព និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ៕
#MLVT #HENGSour