ABA Mobile 推出高棉新年主题界面
| 子分类 | 综合资讯 |
| 发布时间 | 2026-04-02 08:08 |
详情描述
ABA Mobile 推出以“大宋干”为主题的新年界面,用户可通过应用内设置更换,以庆祝高棉新年。
អ្នកប្រើ ABA Mobile ត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ឬនៅ?
ABA មានមោទនភាពក្នុងការបន្ដនាំយកម៉ូដរចនាថ្មី សម្រាប់រដូវកាលចូលឆ្នាំខ្មែរ "មហាសង្ក្រាន្ត" – រចនាឡើងយ៉ាងប្រណីតរស់រវើកដោយស្នាដៃវិចិត្រករខ្មែរ ដោយរំលេច ព្រះនាង រាក្យសាទេវី ដែលជាបុត្រីទីបីរបស់កបិលមហាព្រហ្ម សម្រាប់មហាសង្ក្រាន្ដចំថ្ងៃអង្គារ៍ ស្របតាមក្បួនតម្រាឆ្នាំថ្មីប្រពៃណីខ្មែរយើង!
ទឹកដៃដ៏ផ្ចិតផ្ចង់ យកចិត្តទុកដាក់លើគ្រប់ចំណុច ស្របតាមតំណាលព្រេងនិទានខ្មែរ – ចាប់ពីជម្រើសរូបប៊ូតុងនីមួយៗ រហូតដល់ផ្ទៃអេក្រង់ទាំងមូល – គ្រប់យ៉ាងសុទ្ធតែមានអត្ថន័យ និងគុណតម្លៃ ដែលរំលេចនូវពណ៌តំណាងមរតកវប្បធម៌ និងសិរីសួស្ដីនៃមហាសង្ក្រាន្ដ នាំមកនូវវិបុលសុខ ចម្រុងចម្រើនរុងរឿង សម្រាប់ឆ្នាំថ្មី និងឆ្នាំខាងមុខបន្ដបន្ទាប់ទៀត។
ចុច ‘កែអេក្រង់ដើម’ រួចជ្រើសរើស មហាសង្ក្រាន្ដ ដើម្បីរំលេចទេវតាឆ្នាំថ្មី នៅលើ ABA Mobile របស់លោកអ្នក។📱
#ABABank #ABAMobile #MohaSangkrantaTheme