柬中外长北京会晤 布拉索昆会见王毅 谈及边界议题




分类外交
事件时间2026-11-04
地点北京
来源Soy
发布时间2026/11/04 16:33
详情描述
2026年11月4日下午,柬埔寨副首相兼外交与国际合作大臣布拉索昆在北京会见中国外长王毅,双方就多项双边工作议题交换意见,并提及边界相关事务。此次会晤借第11届湄公河-澜沧江合作外长会之机举行,布拉索昆对中国政府给予柬埔寨国王的热情接待表示感谢。
📋 完整原文 ▸
ប្រមុខការទូត កម្ពុជា-ចិន ជួបគ្នានៅប៉េកាំង ពិភាក្សាការងារមួយចំនួន ព្រមទាំងរំលឹកពីរឿងព្រំដែន
ប៉េកាំង៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលចិន សម្រាប់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត ផ្តល់ជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។
ទោះបីជាមានជំនួប រវាងជាញឹកញាប់យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសទាំងពីរ នៅតែបន្តផ្លាស់ប្តូរការសួរសុខទុក្ខ និងជូនពរយ៉ាងស្និទ្ធស្នាល ព្រមទាំងបានកត់សម្គាល់ដោយពេញចិត្តថា លទ្ធផលនៃជំនួបនីមួយៗ បានរួមចំណែកបន្ថែមទៀត ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំរវាង