马克龙国事访柬 跨部门筹备接待 卢旺达总统同行

马克龙国事访柬 跨部门筹备接待 卢旺达总统同行
分类外交
事件时间2026-11-04
地点金边
来源柬埔寨国家电视台
发布时间2026/11/04 15:30

详情描述

柬埔寨副总理钦凯特纳4日上午主持召开跨部门会议,筹备法国总统马克龙及卢旺达总统卡加梅即将对柬进行的国事访问。会议就礼宾接待、安全保卫、行程安排等分工进行协调,要求各部门按时间节点完成准备工作。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំ អន្តរក្រសួង ត្រៀមបដិសណ្ឋារកិច្ចទទួល ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម EMMANUEL MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងលោកជំទាវទី១ និងឯកឧត្តម PAUL KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវទី១ កម្ពុជាកំពុងត្រៀមលក្ខណៈ ដើម្បីទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋបារាំងនិងសាធារណរដ្ឋរវ៉ាន់ដា នាពេលខាងមុខនេះ។ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើផែនការរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរ គណៈប្រតិភូជាន់ខ្ពស់ ដែលដឹកនាំដោយ ឯកឧត្តម EMMANUEL MACRON ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងលោកជំទាវ១ នឹងឯកឧត្តម PAUL KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និង លោកជំទាវទី១ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជារដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងលោកស្រី ម៉ារី ប៊ូស្កែល៍ (Marie BUSCAIL) អនុប្រធានបេសសកម្ម ស្ថានឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រី ការទូត ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន រដ្ឋបាល រាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។  ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះ សមាជិក សមាជិកាអង្គប្រជុំទាំងអស់ដែលបានចូលរួមប្រជុំ តាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបាន​ជម្រាប​ជូន​ជ