柬埔寨公务部上半年考勤报告出炉 公务员出勤率达95%

分类政府动态
事件时间2026-06-24 14:00
地点金边
来源公共职能信息
发布时间2026/06/25 11:19
详情描述
2026年6月24日下午,柬埔寨公务部在金边召开2026年上半年工作会议,由副总理兼公务部部长洪玛尼主持。会议旨在总结上半年工作进展、分析面临的挑战并部署后续工作方向。
根据会议公布的考勤报告,通过强化考勤管理系统,全国30个部委及国家级机构的公务员及合同制官员出勤情况得到有效监测。数据显示,截至2026年6月15日,在过去五个多月的时间里,上述机构公务员的平均出勤率达到95%。
公务部秘书长谢威杰在会上作工作进展汇报。会议指出,该考勤数据反映了各部委及机构在行政改革与公共治理方面的执行情况。通过加强对公务员及合同制官员的管理,各部门在资源配置与机构运作效率上取得进展,以落实政府的行政管理愿景。
📋 简要摘要 ▸
柬埔寨公务部上半年工作会议显示,通过强化考勤管理系统,全国30个部委及机构的公务员出勤率已达95%。公务部部长洪玛尼主持会议,强调此举是行政改革及提升公共治理效率的核心举措,旨在落实政府的行政管理愿景。
📋 完整原文 ▸
រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%
នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ បានធ្វើបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារដែលក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទាំងអស់បានអនុវត្ត និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើនគួរជាទីមោទនៈ។ ចំណុចមួយគួរកត់សម្គាល់ តាមរយៈការប្រមូលទិន្នន័យ សម្រង់ព័ត៌មានស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមអង្គភាពចំណុះក្រសួង-ស្ថាប័នថ្នាក់ជាតិ សម្រាប់រយៈពេលជាង៥ខែ ក្នុងចំណោម ៣០ក្រសួង-ស្ថាប័ន បានបង្ហាញឱ្យឃើញថាមន្ត្រីរាជការដែលមកបំពេញការងារមានចំនួន៩៥% (ទិន្នន័យនេះគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦)។
ទាំងនេះជាលទ្ធផលដ៏គួរឱ្យកោតសរសើរនិងស្ញប់ស្ញែង ដែលបង្ហាញថាគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ទៅលើការពង្រឹងអភិបាលកិច្ចដែលជាការងារអាទិភាពក្នុងការគ្រប់គ្រងធនធាន និងស្ថាប័នរបស់ខ្លួនកាន់តែមានភាពប្រសើរឡើង ដែលជួយដល់ការសម្រេចចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រេចបាន បញ្ហាប្រឈម និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។