旅游部联合公务部启动官员普查 旨在优化行政结构










分类政府动态
地点金边
来源柬埔寨旅游部
发布时间2026/06/13 15:26
详情描述
柬埔寨旅游部与公务部近日在金边召开会议,就即将开展的官员实地普查工作进行筹备与讨论。
此次会议由公务部国务秘书兼普查工作组组长艾本托(Aev Bunthol)与旅游部国务秘书兼旅游部结构更新及官员普查工作组组长托索帕(Top Sopheak)共同主持,双方部门的领导及专业官员出席会议。
会议重点讨论了普查工作的具体程序、工作计划制定、各工作组的职责分配,以及相关文件与数据的准备工作。双方旨在通过此次普查,收集准确的行政结构数据及在职官员人数,以加强公共行政管理,并提升机构的整体运作能力。
会议已达成共识,旅游部的官员实地普查工作将于近期正式开展。
📋 简要摘要 ▸
旅游部与公务部近日召开会议,筹备官员实地普查工作。双方就普查程序、工作计划及职责分配进行深入讨论,旨在通过收集准确的行政结构与在职官员数据,提升公共行政管理效率与机构能力,普查工作将于近期正式开展。
📋 完整原文 ▸
ក្រសួងទេសចរណ៍ ជួបប្រជុំពិភាក្សាគ្នា ជាមួយក្រសួងមុខងារសាធារណៈដើម្បីត្រៀមការងារចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ
ដើម្បីឱ្យដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដឹកនាំដោយ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿន និងឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ប័ន្ធក្រសួងទេសចរណ៍ បានជួបប្រជុំពិនិត្យពិភាក្សាការងារត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគណៈកម្មការជំរឿនទាំងពីរក្រសួង ស្ថាប័ន។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលម្អិតអំពីនីតិវិធី ការរៀបចំផែនការការងារ ការបែងចែកតួនាទី និងភារកិច្ចរបស់ក្រុមការងារពាក់ព័ន្ធ ព្រមទាំងការត្រៀមឯកសារ និងទិន្នន័យចាំបាច់នានា ដើម្បីធានាថាការចុះធ្វើជំរឿនអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវខ្ពស់។
គោលដៅនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឺដើម្បីប្រមូលបានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ ទាំងនេះនឹងនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ និងជាដំណើរការនៃការពង្រឹងសមត្ថភាពស្ថាប័ន នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈ។ អង្គប្រជុំបានឯកភាពក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងរបស់ក្រសួងទេសចរណ៍ នាពេលឆាប់ៗនេះ។
ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
#Cambodia
#greenseasoncambodia
#SolidaritySeason
#ministryoftourismcambodia
#huothak