商务部与环境部签署备忘录 强化商业领域环保合规










分类政策
事件时间2026-08-11
地点金边
来源柬埔寨商务部
发布时间2026/08/11 17:51
详情描述
2026年8月11日下午,柬埔寨商务部与环境部在金边签署了关于促进商业领域环境质量保护的谅解备忘录。商务部部长占尼蒙与环境部部长英速帕烈共同主持了签字仪式,双方部门领导及相关官员出席。
此次签署的备忘录旨在加强两部门间的协作,提升商业活动中相关法律法规的执行效率。双方将建立机制以应对生产与商业活动中产生的环境风险,在保护公共健康与环境质量的同时,推动柬埔寨商业领域向更具竞争力、包容性及可持续性的方向发展。
商务部部长占尼蒙在仪式上表示,商业增长与私营部门发展需与环境保护及公共健康保护同步。环境合规不仅是法律义务,也是企业实现可持续发展、建立消费者信任、吸引负责任投资及提升国家竞争力的基础。当前国际贸易趋势日益关注绿色生产、原材料溯源、废弃物管理、能源资源利用效率以及供应链环境风险管理,这些因素已成为企业进入国际市场及维持客户关系的关键。
根据备忘录,商务部将与环境部及相关机构密切合作,制定明确的合作程序与机制,确保执行过程的透明度与公正性。除法律监管外,商务部将重点开展预防、宣传及技术指导工作,提升企业对生产经营中环保要求的认知,协助企业识别并管理环境风险,优化管理体系,从而提升生产效率,增强柬埔寨产品及企业的国际品牌形象。
📋 简要摘要 ▸
柬埔寨商务部与环境部于8月11日签署谅解备忘录,旨在提升商业生产中的环保质量。双方将加强法律法规执行,协助企业识别并管理环境风险,提升柬埔寨产品在国际市场的品牌形象与竞争力。
📋 完整原文 ▸
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម
...
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការជំរុញកិច្ចគាំពារគុណភាពបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនរូប។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងក្រសួងទាំងពីរ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងពង្រឹងយន្តការឆ្លើយតបចំពោះបញ្ហា និងហានិភ័យបរិស្ថានដែលពាក់ព័ន្ធនឹងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ព្រមទាំងរួមចំណែកការពារសុខភាពសាធារណៈ រក្សាគុណភាពបរិស្ថាន និងជំរុញវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាបន្ន និងប្រកបដោយចីរភាព ស្របតាមទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កំណើនពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន ត្រូវដើរទន្ទឹមគ្នាជាមួយការគាំពារបរិស្ថាន និងការការពារសុខភាពសាធារណៈ ហើយអនុលោមភាពបរិស្ថាន មិនមែនគ្រាន់តែជាកាតព្វកិច្ចតាមផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាមូលដ្ឋានសម្រាប់ការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព ការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ការទាក់ទាញវិនិយោគប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា និន្នាការពាណិជ្ជកម្មអន្តរជាតិកំពុងផ្តោតកាន់តែខ្លាំងលើ ផលិតកម្មបៃតង ការតាមដានប្រភពវត្ថុធាតុដើម ការគ្រប់គ្រងកាកសំណល់ ការប្រើប្រាស់ថាមពល និងធនធានប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងហានិភ័យបរិស្ថានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលក្លាយជាកត្តាសំខាន់សម្រាប់ការចូលដំណើរការទីផ្សារ និងការរក្សាទំនាក់ទំនងជាមួយអ្នកបញ្ជាទិញអន្តរជាតិ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តអនុស្សរណៈនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ព្រមទាំងជំរុញការសហការយ៉ាងជិតស្និទ្ធរវាងអង្គភាពជំនាញនៃក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំនីតិវិធី និងយន្តការសហប្រតិបត្តិការជាក់លាក់ សំដៅធានាបាននូវភាពច្បាស់លាស់ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ក្នុងការអនុវត្ត។
លោកជំទាវរដ្ឋមន្ត្រី បន្តថា ទន្ទឹមនឹងការអនុវត្តវិធានការតាមផ្លូវច្បាប់ ក្រសួងពាណិជ្ជកម្មនឹងបន្តផ្តោតលើ ការបង្ការ ការផ្សព្វផ្សាយ ការណែនាំបច្ចេកទេស និងការលើកកម្ពស់ការយល់ដឹងរបស់ធុរជន អំពីការគាំពារបរិស្ថានក្នុងសកម្មភាពផលិតកម្ម និងពាណិជ្ជកម្ម ដើម្បីជួយឱ្យក្រុមហ៊ុន និងសហគ្រាសអាចកំណត់ និងគ្រប់គ្រងហានិភ័យ កែលម្អប្រព័ន្ធគ្រប់គ្រង បង្កើនប្រសិទ្ធភាពផលិតកម្ម និងពង្រឹងកេរ្តិ៍ឈ្មោះផលិតផល និងសហគ្រាសកម្ពុជា៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)