洪森回应极端分子对庆祝高棉新年的反对言论

洪森回应极端分子对庆祝高棉新年的反对言论
分类政治新闻
事件时间2026年4月14日
地点柬埔寨
来源柬埔寨快讯
发布时间2026/04/15 14:59

详情描述

柬埔寨参议院主席洪森于2026年4月14日发表公开回应,驳斥了极端分子关于反对庆祝高棉新年的言论。洪森强调,国家不应因边境局势等局部困难而陷入全面停滞,社会经济活动必须正常进行。他指出,庆祝新年是全国1700多万民众的共同愿望,任何试图阻碍国家正常生活秩序的行为都是不可取的,并呼吁国内外民众共同享受节日快乐。
📋 完整原文 ▸
សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបទៅក្រុមជ្រុលនិយមដែលប្រឆាំងនឹងការចូលឆ្នាំ ----- នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលត្រូវជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖ របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ? បើកម្ពុជាពេលនេះមិនមានជម្ងឺឆ្លងកូវីដ១៩ដូចឆ្នាំ២០២០ផងនោះ។ យើងទទួលស្គាល់ថាយើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដីនិងពេលវេលាដែលជា ការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែននិងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យ ពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។ សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀតតើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា? ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា? ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាលដែលរៀបចំនគរសង្រ្កានដោយគេចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ពនិងប្រជាជនភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការ ដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គមដែលខ្ញុំប្រៀបធៀបថា (របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ)។ សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះនិងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនឹងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។ សូមគោរពអញ្ជើញអ្នកប្រឆាំងនឹងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើ ធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខទាំងអស់៕