柬埔寨新闻部反假新闻培训进桔井 800学生受训

柬埔寨新闻部反假新闻培训进桔井 800学生受训
柬埔寨新闻部反假新闻培训进桔井 800学生受训
柬埔寨新闻部反假新闻培训进桔井 800学生受训
柬埔寨新闻部反假新闻培训进桔井 800学生受训
柬埔寨新闻部反假新闻培训进桔井 800学生受训
柬埔寨新闻部反假新闻培训进桔井 800学生受训
柬埔寨新闻部反假新闻培训进桔井 800学生受训
柬埔寨新闻部反假新闻培训进桔井 800学生受训
柬埔寨新闻部反假新闻培训进桔井 800学生受训
柬埔寨新闻部反假新闻培训进桔井 800学生受训
1/10
分类社会治理
事件时间2026-11-02
地点桔井省桔井市
来源柬埔寨通讯社
发布时间2026/11/02 15:22

详情描述

2026年11月2日上午,柬埔寨新闻部“对假新闻说不”运动第二阶段在桔井省桔井市启动,启动仪式在洪森中学举行,800余名学生参加培训。新闻部副国务秘书兼发言人德·阿索纳里特、副国务秘书邦·纳特出席,桔井省新闻局、教育青年体育局官员及学校教师到场。 培训内容围绕识别虚假信息、核实信息来源展开。学生被要求做到不急于相信、不急于转发没有明确来源的内容,同时学习向主管部门举报虚假信息、假账号和诈骗手法。按照新闻部的定位,参加培训的学生正式成为“信息安全员”,任务是在同学、家人和周边人群中传播辨别虚假信息的方法。 德·阿索纳里特在启动仪式上表示,这项运动的目标是让社交媒体用户从虚假信息的受害者转变为主动的安全节点。他提到,培训不只教学生观察和辨认假新闻,更希望改变社交媒体的使用习惯,让年轻人在转发前先核实来源。他还建议学生将学到的知识分享给亲友,并对不当内容、冒充账号和诈骗套路进行举报。 从覆盖范围看,第二阶段从桔井省起步,后续将逐步扩展到柬埔寨东北部各省。选择学生和青年群体作为主要对象,是因为这一人群使用社交媒体的频率较高,也更容易接触到来源不明的信息。对于在柬华人读者,尤其是家中有子女就读本地学校的家庭,可以留意学校是否转发相关培训通知,并提醒孩子遇到不确定的信息先查来源、不随意转发。
📋 简要摘要 ▸
11月2日上午,柬埔寨新闻部“对假新闻说不”运动第二阶段在桔井省启动,启动仪式在桔井市洪森中学举行,800余名学生参加培训,学习识别与举报虚假信息,正式成为“信息安全员”。该运动正从被动受害转向培养基层主动辟谣力量。
📋 完整原文 ▸
ការប្រែផ្លាស់ពីជនរងគ្រោះ ទៅជា ភ្នាក់ងារសុវត្ថិភាពព័ត៌មានសកម្ម ក្រសួងព័ត៌មានបន្តបេសកកម្មជំរុញអក្ខរកម្មព័ត៌មានក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ សិស្សានុសិស្សចំនួនជាង ៨០០នាក់ ត្រូវបានបំពាក់បំប៉នចំណេះដឹងដើម្បីក្លាយជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ខណៈយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ជំហានទី២ បានឈានចូលដល់ខេត្តក្នុងភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកយុទ្ធនាការជំហានទី២ នេះ បានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និង ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តក្រចេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងអាជ្ញាធរដែនដី លោកនាយកនិងលោកគ្រូ អ្នកគ្រូទាំងអស់នៃវិទ្យាល័យ។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង បង្កើនអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដល់សិស្សានុសិស្ស និងយុវជន អំពីរបៀបការពារខ្លួនពីហានិភ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងសង្គមឌីជីថល ដោយមានការសម្របសម្រួលអនុវត្តផ្ទាល់ពីមន្ទីរព័ត៌មានខេត្តក្រចេះ ព្រមទាំងទទួលបានការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធររដ្ឋបាលខេត្ត និងក្រុងក្រចេះ។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការ បានគូសបញ្ជាក់ថា៖ «ការបំពាក់បំប៉នសមត្ថភាពដល់សិស្សានុសិស្សនាឱកាសនេះ គឺជាជំហានយុទ្ធសាស្ត្រសំខាន់ក្នុងការបំប្លែងអ្នកប្រើប្រាស់បណ្តាញសង្គមពីជនរងគ្រោះ នៃព័ត៌មានក្លែងក្លាយ និងការផ្សាយបែបបំពុល ឱ្យក្លាយទៅជាភ្នាក់ងារសុវត្ថិភាពសកម្ម ដែលមានភាពម្ចាស់ការលើការផ្ទៀងផ្ទាត់ព័ត៌មាន និងរួមចំណែកការពារបរិស្ថានឌីជីថលប្រកបដោយការទទួលខុសត្រូវ»។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា យុទ្ធនាការនានេះ មិនត្រឹមផ្ដល់ចំណេះដឹងជាមូលដ្ឋានអំពីការសង្កេត កំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែមានគោលដៅយុទ្ធសាស្ត្រក្នុងការ **ផ្លាស់ប្តូរឥរិយាបទនៃការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ **ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មានក្នុងសង្គម។ ឯកឧត្តមបានពន្យល់ពីសារៈសំខាន់នៃយុទ្ធនាការនេះថា តាមរយៈការអប់រំ និងការបំពាក់បំប៉នស្មារតីប្រុងប្រយ័ត្ន យុទ្ធនាការនេះធានាថា អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់រូប ជាពិសេសសិស្សានុសិស្ស និងយុវវ័យ មិនងាយធ្លាក់ចូលអន្ទាក់នៃព័ត៌មានបំពុល ព័ត៌មានបំភ្លៃ និងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ឯកឧត្តម ទេព អស្នារិទ្ធ៖ «ចំណុចស្នូល និងជាបេះដូងនៃយុទ្ធនាការជាតិដែលដឹកនាំដោយក្រសួងព័ត៌មាន នេះគឺការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមយុវជនទូទាំងប្រទេស ពោលគឺជំនួសឱ្យការធ្លាក់ជាជនរងគ្រោះ យុវជនមានសមត្ថភាពចេះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវិភាគប្រភពព័ត៌មាន ដោយមិនប្រញាប់ជឿ ឬប្រញាប់ចែករំលែក (Share) ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឡើយ។ ជាងនេះ យុវជនយើងក្លាយជាភ្នាក់ងារសុវត្ថិភាពសកម្ម ក្នុងការជួយអប់រំ បន្តចែករំលែកចំណេះដឹងដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួន ព្រមទាំងចូលរួមរាយការណ៍ (Report) រាល់ខ្លឹមសារមិនសមរម្យ គណនីក្លែងក្លាយ ឬល្បិចឆបោកផ្សេងៗ ដើម្បីការពារបរិស្ថានឌីជីថលជុំវិញខ្លួន និងការទទួលព័ត៌មានសាធារណៈប្រកបដោយសុវត្ថិភាព» ។ ការរួមគ្នាកសាងបរិស្ថានព័ត៌មានប្រកបដោយសុវត្ថិភាព គុណតម្លៃ និងភាពវិជ្ជមាន គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងយុគសម័យបច្ចេកវិទ្យា៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia