气候大会COP31土耳其召开 化石燃料仍为变暖主因

分类国际
地点土耳其
来源柬埔寨国家电视台
发布时间2026/11/02 12:13
详情描述
2026年联合国气候变化大会(COP31)在土耳其安塔利亚举行。柬埔寨国家电视台报道,石油、天然气与煤炭的燃烧仍是推动气候变化的主要因素,也是人类遭受自然灾害的主要成因。
这一会议每年
📋 简要摘要 ▸
在土耳其举行的2026年联合国气候变化大会(COP31)相关讨论指出,石油、天然气与煤炭燃烧仍是驱动气候变化的最主要因素。该年度会议为各国协商温室气体减排、遏制全球升温提供平台。与会专家表示,全球冰川与冰盖每年流失数千亿吨,直接推高海平面,各国减排速度仍不足。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៦នៅតួកគី (COP31) បានពន្យល់យ៉ាងច្បាស់អំពីផលវិបាកចំហេះប្រេង ឧស្ម័ន និងធ្យូងថ្មនៅតែជាកត្តាចម្បងបង្កើតគ្រោះមហន្តរាយធម្មជាតិដល់មនុស្ស
ចំហេះប្រេង ឧស្ម័ន និងធ្យូងថ្ម នៅតែជាកត្តាចម្បងដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំកំពូលនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២៦ ឬ The 2026 United Nations Climate Change Conference ហៅកាត់ថា COP ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាមួយដែលមានបណ្តាប្រទេសនានាមកជួបជុំគ្នា ដើម្បីចរចារកវិធីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពសកល។ ឆ្នាំនេះគឺជាកិច្ចប្រជុំកំពូលលើកទី៣១ ឬ COP31 ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Antalya ប្រទេសតួគី។ លោក Bob Ward មកពីសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍ ឬ (London School of Economics and Political Science) បានពន្យល់ថា៖ កិច្ចប្រជុំកំពូលទាំងនេះ គឺជាការជួបជុំគ្នារវាងភាគី ឬបណ្តាប្រទេសនានា ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាដើមរបស់អង្គការសហប្រជាជាតិស្តីពីអាកាសធាតុ ដែលមានឈ្មោះថា អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (United Nations Framework Convention on Climate Change)។ គោលដៅចម្បងគឺកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលប្រចាំឆ្នាំ ធ្វើឱ្យធ្លាក់ចុះដល់កម្រិតសូន្យ មុនដំណាច់សតវត្សរ៍នេះ ឬប្រសើរជាងនេះទៅទៀត គឺនៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះតែម្តង។ របាយការណ៍ថ្មីៗនេះបានបង្ហាញថា ការបញ្ចេញឧស្ម័នទាំងនេះមិនបានថយចុះក្នុងល្បឿនលឿនគ្រប់គ្រាន់នោះទេ។ អ្នកជំនាញបានលើកឡើងថា ផ្ទាំងទឹកកក និងស្រទាប់ទឹកកកនៅជុំវិញពិភពលោក កំពុងរលាយបាត់បង់ក្នុងបរិមាណរាប់រយពាន់លានតោនជារៀងរាល់ឆ្នាំ ដែលជាកត្តារួមចំណែកធ្វើឱ្យកម្រិតទឹកសមុទ្រកើន