公务部推行公务员绩效评估制度 提升行政效率





文件类型政策
发布机构公务部
生效日期2026-09-05
适用范围公务员
发布时间2026/09/05 16:16
政策详情
柬埔寨公务部正式在磅湛省推行基于工作协议的公务员绩效评估制度,该制度将于2026年9月5日起生效。此举旨在通过量化评估手段,精准衡量公务员的专业能力,并将评估结果作为单位负责人决定是否续聘的直接依据。
根据规定,公务员的工作协议原则上每年续签一次。若需延长续签期限,须经由首相审批。该评估体系在确保行政效率的同时,明确保障公务员的合法权益,包括产假待遇及对表现优异者的表彰奖励。目前,该制度正逐步向全国各省推广。
为确保评估工作的准确性与执行力,公务部要求各级政府部门、省属单位及相关机构负责人落实四项核心措施:首先,将培训内容传达至基层单位,如卫生中心及小学管理层,确保评估标准统一;其次,各级部门需提供必要的技术支持,并对绩效评估结果进行严格监督;第三,严格按照法定程序开展公务员招聘申请工作;最后,积极组织并督促各级行政管理人员参加由皇家行政学院举办的数字化管理培训,提升信息化办公水平。
📋 简要摘要 ▸
公务部在磅湛省推行基于工作协议的公务员绩效评估制度,旨在衡量专业能力并作为续聘依据。
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ ដាក់ចេញវិធានការសំខាន់ៗ ៤ចំណុច ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការវាយតម្លៃ និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ
ខេត្តកំពង់ចាម៖ គោលបំណងពិតប្រាកដនៃការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី គឺដើម្បីវាស់ស្ទង់សមត្ថភាពការងារជំនាញជាក់ស្តែង និងជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តរបស់ប្រធានអង្គភាព ក្នុងការបន្ត ឬបញ្ចប់កិច្ចព្រមព្រៀងការងារដល់មន្ត្រីសម្រាប់ឆ្នាំបន្ទាប់។ នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ នៅសាលាខេត្តកំពង់ចាម។
ជាក់ស្តែង នៅក្នុងបទបង្ហាញ និងវេទិកាសំណួរចម្លើយក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ វាគ្មិនទាំងអស់បានជម្រាបជូនសិក្ខាកាមទាំងអស់ អំពីទស្សនទាន គោលនយោបាយ និងលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងការចែករំលែកបទពិសោធថ្មីៗ និងធាតុចូលបន្ថែមពីសិក្ខាសាលានេះ ដើម្បីធ្វើឱ្យការអនុវត្តការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាពិសេសការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី ប្រកបដោយប្រសិទ្ធភាព និងសុក្រឹតភាពខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រោយការវាយតម្លៃ ប្រធានអង្គភាពអាចបន្តកិច្ចព្រមព្រៀងការងារជូនមន្ត្រីបានត្រឹមតែ ១ឆ្នាំម្តងប៉ុណ្ណោះ ប៉ុន្តែអាចបន្តលើសពី ១ឆ្នាំបាន តាមការសម្រេចរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ ប្រព័ន្ធគ្រប់គ្រងថ្មីក៏បានគិតគូរដិតដល់ពីការធានាការពារសិទ្ធិ និងអត្ថប្រយោជន៍នានា ដូចជា របបមាតុភាព និងការបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីមានស្នាដៃផងដែរ។
ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងសុក្រឹតភាព ស្របតាមលិខិតដ្ឋានគតិយុត្ត និងសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យរបស់ សម្តេចធិបតី ឯកឧត្តមបានស្នើដល់តំណាងក្រសួង-ស្ថាប័ន អភិបាលក្រុង-ស្រុក និងប្រធានមន្ទីរនានា ពិសេសមន្ទីរមុខងារសាធារណៈ អប់រំ និងសុខាភិបាល ត្រូវចូលរួមអនុវត្តវិធានការសំខាន់ៗចំនួន៤ ដោយស្មារតីទទួលខុសត្រូវខ្ពស់៖ (១)ត្រូវយកចំណេះដឹងពីសិក្ខាសាលានេះ ទៅផ្សព្វផ្សាយបន្តដល់ប្រធានមណ្ឌលសុខភាព នាយក-នាយិកាសាលាបឋមសិក្សា និងអ្នកពាក់ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានដ៏សំខាន់ក្នុងការវាយតម្លៃ, (២)ត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការផ្តល់ជំនួយបច្ចេកទេស និងការត្រួតពិនិត្យមើលលើលទ្ធផលនៃការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី, (៣)រៀបចំការស្នើសុំជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យបានត្រឹមត្រូវតាមនីតិវិធីនាពេលខាងមុខ និង (៤)ចូលរួមនិងជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានអង្គភាព និងមន្ត្រីពាក់ព័ន្ធ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាល ឱ្យបានគ្រប់ៗគ្នា៕