柬埔寨提议与泰国举行边境委员会特别会议以推进边界测量工作
分类政治外交
事件时间2026年4月17日至22日(提议日期)
地点柬泰边境
来源1分钟新闻
发布时间2026/04/07 20:55
详情描述
柬埔寨方多次致函泰国,要求尽快召开边境委员会特别会议,并提议于2026年4月中旬实地开展边界测量及恢复15座界碑的建设工作。
📋 完整原文 ▸
កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់ គណៈកម្មការ JBC ប៉ុន្តែភាគីថៃបានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំ នីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើង។
ភាគីកម្ពុជា បានស្នើសាជាថ្មីទៅភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារ នៅលើដីជាក់ស្តែងដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដោយស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧-២២ មេសា ២០២៦ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែងដើម្បីបន្តអនុវត្តការងារវាស់វែង និង បោះបង្គោលបណ្តោះអាសន្ន ក៏ដូចជាសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។
[**Join AMS One-minute**](https://t.me/ams1minute)