卫生部举办糖尿病防治研讨会 强调早期干预

分类健康
事件时间2026-11-27
地点金边
来源柬埔寨卫生部
发布时间2026/11/27 18:07

详情描述

2026年11月27日,柬埔寨卫生部在金边国会大厦举办糖尿病防治研讨会,主题聚焦“早期干预在糖尿病预防与管理中的作用”。此次会议由国会主席坤索达莉主持,卫生部部长秦拉及多位议会代表、世界卫生组织代表及相关医疗机构负责人出席。 会议明确指出,糖尿病属于可预防疾病,其并发症可通过早期发现与有效护理实现延缓或避免。卫生部强调,糖尿病防治不应仅局限于老年群体,而应贯穿全生命周期,特别是从儿童及青少年时期开始培养健康的生活习惯。此外,糖尿病的预防需要教育、劳动等跨部门协作,在提升个人健康责任感的同时,构建支持性的社会健康环境。 针对糖尿病的早期干预,卫生部提出四项核心策略:一是将预防工作前置至儿童阶段;二是推动跨部门合作以改善生活方式;三是平衡个人责任与社会环境建设;四是强化全社会共同参与的防治意识。 对于普通民众而言,糖尿病的早期干预是降低个人健康风险及家庭经济负担的关键。建议读者关注自身血糖水平,通过定期体检实现早发现、早治疗,并从日常饮食与运动习惯入手,主动降低患病风险。
📋 简要摘要 ▸
卫生部部长秦拉出席糖尿病防治研讨会,探讨“早期干预在糖尿病预防与管理中的作用”,呼吁加强公共卫生意识。
📋 完整原文 ▸
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាបញ្ជា្របការយល់ដឹង អំពីជំងឺទឹកនោមផ្អែម ក្នុងឱកាសទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម»។ ** ** សិក្ខាសាលារៀបចំនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន ​សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមពី សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា និងលោកជំទាវ ឯកឧត្តម ប្រធានគណៈកម្មការ សមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា លោកវេជ្ជបណ្ឌិតនាយកប្រតិបត្តិសម្ព័ន្ធសកលសម្រាប់ជំងឺមេតាបូលីក (GMHA) ព្រមទាំង លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសុខភាពពិភពលោក ដៃគូអភិវឌ្ឍ ក្រុមប្រឹក្សាឃុំសង្កាត់ សមាគមទឹកនោមផ្អែមកម្ពុជា នាយកសាលា គ្រូបង្រៀន យុវជនកាយឬទ្ធិ កាកបាទក្រហមកម្ពុជា ផងដែរ។   សិក្ខាសាលានេះជាឱកាស ដើម្បីពិភាក្សាលើប្រធានបទដ៏សំខាន់ដែលជាអាទិភាព មួយក្នុងគោលនយោបាយសុខាភិបាល។ ក្នុងចំណោមបញ្ហានានាដែលពាក់ព័ន្ធនឹងប្រធានបទនេះ ការធ្វើអន្តរាគមន៍ឱ្យបានឆាប់ គឺជាចំណុចសំខាន់បំផុតមួយ ដែលពិតជាមានតួនាទីក្នុងការសម្រេចបាននូវគោលដៅសុខភាពរបស់ប្រជាពលរដ្ឋក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ សិក្ខាសាលានេះ ក៏ដើម្បីបង្ហាញថា ស្ថាប័ននយោបាយបានយល់ច្បាស់អំពីការវិវត្ត ហើយមានឆន្ទៈក្នុងការអនុវត្តការផ្លាស់ប្តូរនេះឱ្យក្លាយជាការពិត។ យើងត្រូវរួមគ្នា ដោយប្រមូលផ្តុំធនធាន សមត្ថភាព និងឥទ្ធិពលរបស់យើងរៀងៗខ្លួន ដើម្បីអប់រំជាមុន ហើយបន្ទាប់មកបញ្ជ្រាប និងជំរុញប្រជាជនទាំងមូលឱ្យទទួលយក និងអនុវត្តឥរិយាបថ និងរបៀបរស់នៅដែលសមស្រប និងមានសុខភាពល្អ។   សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា មានប្រសាសន៍ថា សារដ៏សំខាន់សម្រាប់ទាំងអស់គ្នាដែលត្រូវតែចងចាំ គឺ «ជំងឺទឹកនោមផ្អែមជាជំងឺដែលអាចបង្ការបាន ហើយផលវិបាករបស់វាអាចពន្យារពេល ឬជៀសវាងបាន តាមរយៈការរកឃើញទាន់ពេលវេលា និងការថែទាំប្រកបដោយប្រសិទ្ធភាព»។ បន្ថែមពីនេះ ការចាត់វិធានការទាន់ពេលវេលា នឹងជួយកាត់បន្ថយផលប៉ះពាល់ចំពោះមនុស្សនិងសេដ្ឋកិច្ច បានយ៉ាងច្រើនថែមទៀតផង។ ក្នុងន័យនេះ «យើងត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា ការពារឱ្យបាន រកឱ្យឃើញពីមូលហតុ និងព្យាបាលឱ្យបានឆាប់រហ័ស»។   ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៤ សម្រាប់ការពិចារណា និងការពិភាក្សានាពេលនេះ ដើម្បីលើកទិសដៅសំខាន់ៗ ដែលត្រូវបន្តអនុវត្ត៖ **ទី១៖ ការបង្ការទប់ស្កាត់ជំងឺត្រូវអនុវត្តពេញមួយជីវិត មិនមែនផ្តោតតែលើមនុស្សចាស់ប៉ុណ្ណោះទេ។** ការបង្ការត្រូវចាប់ផ្តើមតាំងពីវ័យកុមារភាព ដើម្បីបណ្តុះទម្លាប់ល្អ និងឥរិយាបថល្អដល់កុមារ និងយុវវ័យ។ ការរក្សាកុមារឱ្យមានសុខភាពល្អ គឺជាការរៀបចំមូលដ្ឋានសម្រាប់ឱ្យពួកគេក្លាយជាមនុស្សពេញវ័យដែលមានសុខភាពល្អ ហើយរាងកាយរបស់ពួកគេនឹងមានសមត្ថភាពកាន់តែប្រសើរ ក្នុងការទប់ទល់នឹងផលប៉ះពាល់នៃភាពចាស់ជរា។ **ទី២៖ ការបង្ការជំងឺទឹកនោមផ្អែមទាមទារឱ្យមានការចូលរួម និងការសហការអន្តរវិស័យ។ **ជំងឺទឹកនោមផ្អែមភាគច្រើនអាចបង្ការបាន តាមរយៈការកែប្រែកត្តាកំណត់ដែលពាក់ព័ន្ធនឹងឥរិយាបថ និងរបៀបរស់នៅ។   វិស័យដែលត្រូវចូលរួមជាអាទិភាព គឺវិស័យអប់រំ និងវិស័យការងារ ព្រមទាំងវិស័យផ្សេងៗទៀត។ **ទី៣៖ ការបង្ការត្រូវរួមបញ្ចូលទាំងការលើកកម្ពស់ការទទួលខុសត្រូវផ្ទាល់ខ្លួន និងការបង្កើតបរិយាកាសសង្គមដែលមានសុខភាពល្អ។** ការបង្ការទប់ស្កាត់ជំងឺត្រូវរួមបញ្ចូលសកម្មភាពដែលជំរុញឱ្យបុគ្គលម្នាក់ៗ មានការទទួលខុសត្រូវចំពោះសុខភាពរបស់ខ្លួន។ **ទី៤៖ ការបង្ការជំងឺ គឺជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល។ **អ្នកជំនាញសុខាភិបាល គឺជាអ្នកដែលមានតួនាទីសំខាន់នៅជួរមុខ ប៉ុន្តែការបង្ការជំងឺក្នុងន័យទូលំទូលាយ គឺជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលរួមមានគ្រួសារ ឪពុកម្តាយ និយោជក អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងវិស័យសេដ្ឋកិច្ចឯកជន។   សូមជម្រាបជូនថា ជំងឺមិនឆ្លងសំខាន់ៗ ដែលមានជំងឺទឹកនោមផ្អែមផងដែរ ជាការទទួលខុសត្រូវការចំណាយលើសុខភាពចំនួន ២៥% ហើយប្រជាជនកម្ពុជាចំនួន ១នាក់ ក្នុងចំណោម ៤នាក់ បានស្លាប់មុនអាយុ ៧០ ឆ្នាំ ដោយសារជំងឺទាំងនេះ។ ក្នុងចំណោមជំងឺទាំងនេះ ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម គឺជាជំងឺដែលបង្កឱ្យមានមរណភាពខ្ពស់ជាងគេ។ ក្នុងចំណោមជំងឺមិនឆ្លងសំខាន់ៗ ចំនួន៥ ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលមានការកើនឡើងខ្លាំងបំផុតនាពេលថ្មីៗនេះ ហើយបង្កឱ្យមានមរណភាពប្រមាណ ៥.០០០ នាក់ក្នុងមួយឆ្នាំ ស្មើនឹងអត្រា ៦,៣% នៃចំនួនស្លាប់សរុប។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)