洪玛尼委派代表慰问实居省患病医务人员

分类政务
事件时间2026-10-26
地点金边
来源洪玛尼官方频道
发布时间2026/10/26 19:22
详情描述
2026年10月26日下午,柬埔寨副总理兼公务员部部长、实居省政府工作组组长洪玛尼委派代表,前往金边苏维埃友谊医院进行慰问。
此次慰问由恒速坤博士带队,随行人员包括实居省卫生协调工作组代表、实居省卫生局局长代表及实居省运营卫生局办公室主任辛苏帕医生。慰问对象为正在该院心脏病大楼3楼304病房接受心脏病治疗的实居省运营卫生局会计部主任恒苏塔。
恒速坤博士在现场转达了洪玛尼副总理的问候与祝福,并祈愿恒苏塔早日康复。代表团向恒苏塔转交了由洪玛尼副总理提供的慰问金、水果篮及食品,以表达对患病医务人员的关怀与鼓励。
恒苏塔及其家属对洪玛尼副总理的慰问表示感谢,并向洪玛尼副总理及其家人致以祝福。恒速坤博士最后祝愿恒苏塔早日康复,回归家庭并继续投身于公共卫生服务工作。
📋 简要摘要 ▸
副总理洪玛尼委派代表前往金边苏维埃友谊医院,慰问正在接受心脏病治疗的实居省医务人员,并转达了政府的关怀与祝福。
📋 完整原文 ▸
**🙏 ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាត់តំណាងចុះសួរសុខទុក្ខមន្ត្រីសុខាភិបាលខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត🙏**
**នៅរសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានដឹកនាំក្រុមការងារសម្របសម្រួលវិស័យសុខាភិបាលខេត្តកំពង់ស្ពឺ រួមជាមួយសហការី និងលោកស្រីវេជ្ជបណ្ឌិត ស៊ីន សុភាព ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ស្ពឺ តំណាងលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខលោក ហេង សុធា ប្រធានផ្នែកគណនេយ្យ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅអគារជំងឺបេះដូង បន្ទប់លេខ៣០៤ ជាន់ទី៣ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។**
**ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងពាក្យជូនពរពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនលោក ហេង សុធា ព្រមទាំងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយបីបាច់ថែរក្សា និងប្រទានពរឱ្យលោកឆាប់បានជាសះស្បើយ មានសុខភាពល្អប្រសើរឡើងវិញ។**
**ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានប្រគល់ជូនលោក ហេង សុធា នូវថវិកា កន្ត្រកផ្លែឈើ និងនំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីសម្តែងនូវការយកចិត្តទុកដាក់ សួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺ។**
**ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានជូនពរលោក ហេង សុធា ឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អមាំមួន និងបានវិលត្រឡប់ទៅកាន់គេហដ្ឋាន ដើម្បីជួបជុំក្រុមគ្រួសារ ព្រមទាំងបន្តបំពេញការងារចូលរួមបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋវិញ ចំណែកលោក ហេង សុធា និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ប្រកបដោយមនោសញ្ចេតនាដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមកដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់នៅខេត្តកំពង់ស្ពឺ និងសូមគោរពជូនពរឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ 🙏❤️🙏**