旅游部完成旅游业法律培训 旨在提升官员监管能力










分类政府政策
事件时间2026-08-19
地点金边
来源柬埔寨旅游部
发布时间2026/08/19 19:59
详情描述
2026年8月19日,柬埔寨旅游部在金边举行“旅游业法律工作能力提升培训”闭幕式。旅游部部长胡哈主持仪式,旅游部官员、各省市旅游局代表及相关嘉宾约300人出席。
本次培训旨在更新官员的法律知识,强化旅游部及各省市旅游局在法律法规起草与执行方面的能力,确保相关法律文件在形式与内容上具备统一性、合规性与严谨性。培训内容紧扣柬埔寨政府关于法律改革的战略框架,重点落实旅游部内部机构建设、人力资源开发及提升行政管理效率等四项优先工作计划。
培训分两期进行,第一期共有120名学员参加,第二期共有114名学员参加,合计234名官员通过现场及视频会议方式完成学习。
胡哈部长在闭幕式上要求,参训官员需将所学法律知识应用于实际工作中,保持高度的责任感,并积极在各自单位内分享经验。他强调,持续提升专业能力与建立知识共享文化,是增强机构治理效能、保障柬埔寨旅游业实现韧性、可持续与包容性发展的关键。
📋 简要摘要 ▸
旅游部部长胡哈主持旅游业法律培训闭幕式,旨在通过更新法律知识和强化机构能力,确保柬埔寨旅游业发展的韧性、可持续性与包容性。本次培训分两期进行,共234名官员参与。
📋 完整原文 ▸
[English Below]
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្ម មិនមែនគ្រាន់តែជាការបង្កើនចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនមនុស្ស ដើម្បីចូលរួមពង្រឹងនីតិរដ្ឋ អភិបាលកិច្ច និងធានាឱ្យការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន»
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្មក្នុងវិស័យទេសចរណ៍» ដែលវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ពុទ្ធិថ្មីៗ និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងទេសចរណ៍ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត អំពីមូលដ្ឋានគ្រឹះនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ ឱ្យមានឯកភាព អនុលោមភាព សង្គតិភាព និងសុវត្ថិភាពគតិយុត្តទាំងទម្រង់ និងខ្លឹមសារ។
ពិធីដ៏អធិកអធមនាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវាគ្មិនកិត្តិយស និងសិក្ខាកាមទាំងអស់ ប្រមាណ ៣០០នាក់ នៅសាលប្រជុំធំ ទីស្តីការក្រសួងទេសចេរណ៍។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាការងារដ៏មានសារៈសំខាន់ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ជាពិសេស ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដើម្បីពង្រឹងនីតិរដ្ឋ ប្រសិទ្ធភាព សន្តិសុខគតិយុត្ត និងការគោរពច្បាប់។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ បានឆ្លើយតបទៅនឹងផែនការការងារអាទិភាពទាំង៤ របស់ក្រសួងទេសចរណ៍ សម្រាប់ការពង្រឹងស្ថាប័នផ្ទៃក្នុង រួមមាន៖ ការកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើវិស័យទេសចរណ៍, ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាមូលធនមនុស្សក្នុងវិស័យទេសចរណ៍, និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យបន្តខិតខំបង្កើន និងអភិវឌ្ឍចំណេះដឹង វិជ្ជាជីវៈ និងសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ និងបន្តចែករំលែកចំណេះដឹង និងបទពិសោធដល់សហការីនៅក្នុងអង្គភាពរៀងៗខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «មន្ត្រីម្នាក់ៗត្រូវបន្តរៀនសូត្រ បង្កើនសមត្ថភាព និងប្រែក្លាយចំណេះដឹងដែលទទួលបានទៅជាលទ្ធផលការងារជាក់ស្តែង។ ការមានវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធ គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងស្ថាប័នឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព»។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំចំនួន ២ វគ្គ ដោយវគ្គទី១ មានសិក្ខាកាមចំនួន ១២០នាក់ និងវគ្គទី២ មានសិក្ខាកាមចំនួន ១១៤នាក់ តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធ Video Conference។
ទីស្ដីការក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦