劳工部与日本JCA深化技能培训合作 扩投资机会

劳工部与日本JCA深化技能培训合作 扩投资机会
劳工部与日本JCA深化技能培训合作 扩投资机会
劳工部与日本JCA深化技能培训合作 扩投资机会
劳工部与日本JCA深化技能培训合作 扩投资机会
劳工部与日本JCA深化技能培训合作 扩投资机会
劳工部与日本JCA深化技能培训合作 扩投资机会
劳工部与日本JCA深化技能培训合作 扩投资机会
劳工部与日本JCA深化技能培训合作 扩投资机会
1/8
文件类型合作备忘录推进
发布机构劳工部
适用范围技能培训、护理人才与日资投资
发布时间2026/11/10 19:31

政策详情

11月10日下午,劳工部长亨索在部内会见柬埔寨-日本协会(JCA)主席高桥文昭及代表团,双方围绕日式培训质量保障、技能资格体系、实训培训中心建设和长期商务合作交换意见。 会谈列出的具体事项包括:认定受认可的培训学校并建立日式培训质量保障机制;开设美甲技术职业培训;建设柔道疗法培训中心并培养针灸专业人员;建立护理人员资格体系;由Libertas Administrative Scrivener Corporation参与签证与出入境延期等手续的衔接。 亨索对上述倡议表示支持,并给出明确的落地路径:优先把投资引向西哈努克省经济特区,以此为切入点带动大型日资企业后续在柬投资。他指出,美容护理、美甲护理和养老照护等不涉及医疗程序的培训与服务,可以直接与劳工部合作实施;同时要求日本投资者在培训项目中事先写清拟提供的技能等级和资格标准,避免培训内容与用工需求脱节。 在人员培养上,部长鼓励双方合作开设职业培训项目,重点放在美甲与养老照护技能,让柬籍学员先通过在柬日资企业工作积累实操经验,再赴日本就业。JCA主席回应称,将把会谈内容转化为具体行动和长期商务合作,重点落在人力资源与职业技能开发。 对在柬求职者而言,具备日语能力并掌握美甲、养老照护技能的人员,就业渠道和薪资空间可能扩大;在柬日资企业如涉及人员签证与在留手续,可留意相关机构在手续衔接中的参与方式。培训项目的招生时间、报名条件和资格认定标准目前尚未公布,具体安排需向发布方核实。
📋 简要摘要 ▸
11月10日下午,劳工部长亨索在部内会见柬埔寨-日本协会(JCA)主席高桥文昭及代表团,双方就日式培训质量保障、护理专业技能、实训培训中心建设及长期商务合作交换意见,重点推动人力资源开发与职业技术教育,并借助日资企业渠道扩大投资与就业机会。
📋 完整原文 ▸
ក្រសួងការងារ និងសមាគមកម្ពុជា-ជប៉ុន JCA ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកឱកាសវិនិយោគ (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងគណៈប្រតិភូ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ ជំនួបនេះមានគោលបំណងបង្ហាញពីវឌ្ឍនភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដោយផ្តោតលើការធានាគុណភាពនៃការបណ្តុះបណ្តាលតាមបែបជប៉ុន ជំនាញបច្ចេកទេសក្រចក ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកព្យាបាលតាមបែបជូដូ និងការរៀបចំប្រព័ន្ធគុណវុឌ្ឍិសម្រាប់អ្នកផ្តល់សេវាថែទាំ។ នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើប្រធានបទសំខាន់ៗ រួមមាន៖ សាលាបណ្តុះបណ្តាលដែលទទួលស្គាល់ និងការធានាគុណភាពសម្រាប់ការបណ្តុះបណ្តាលតាមបែបជប៉ុន, ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបច្ចេកទេសក្រចក, មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកព្យាបាលតាមបែបជូដូ និងអ្នកប្រកបវិជ្ជាជីវៈចាក់ម្ជុលវិទ្យាសាស្ត្រ, ប្រព័ន្ធគុណវុឌ្ឍិសម្រាប់អ្នកថែទាំ និងការចូលរួមរបស់ក្រុមហ៊ុន Libertas Administrative Scrivener Corporation លើការបន្តសុពលភាពទិដ្ឋាការ និងអន្តោប្រវេសន៍ជាដើម។  ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ ជាពិសេសក្នុងការចាប់ផ្តើមទាក់ទាញការវិនិយោគទៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដែលជាវិធីសាស្ត្រអាចទាក់ទាញក្រុមហ៊ុនជប៉ុនធំៗឱ្យមកបណ្តាក់ទុននាពេលអនាគត។ ឯកឧត្តមបានជម្រាបជូនថា ការបណ្តុះបណ្តាល និងសេវាកម្មពាក់ព័ន្ធនឹងការថែរក្សាសម្រស់ ការថែរក្សាក្រចក និងការថែទាំមនុស្សចាស់ ដែលមិនពាក់ព័ន្ធនឹងនីតិវិធីវេជ្ជសាស្ត្រ អាចសហការអនុវត្តជាមួយក្រសួងការងារ ព្រមទាំងណែនាំឱ្យវិនិយោគិនជប៉ុនកំណត់ឱ្យបានច្បាស់លាស់ពីកម្រិតជំនាញ និងគុណវុឌ្ឍិដែលខ្លួនមានបំណងផ្តល់ជូនតាមរយៈកម្មវិធីបណ្តុះបណ្តាល។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានកិច្ចសហការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសជំនាញថែរក្សាក្រចក និងជំនាញថែទាំមនុស្សចាស់ ដោយផ្តល់ឱកាសដល់សិក្ខាកាមកម្ពុជាទទួលបានបទពិសោធអនុវត្តជាក់ស្តែង តាមរយៈការធ្វើការនៅក្នុងអាជីវកម្មជប៉ុន មុននឹងបន្តទៅបំពេញការងារនៅប្រទេសជប៉ុន។ ឯកឧត្តមជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់សមាគម JCA នឹងមានក្រុមហ៊ុនជប៉ុនកាន់តែច្រើនមកកាន់កម្ពុជា ដើម្បីបង្កើតឱកាសការងារ និងរួមចំណែកពង្រឹងទំនាក់ទំនង និងការតភ្ជាប់រវាងកម្ពុជា-ជប៉ុនឱ្យកាន់តែស្អិតល្មួតថែមទៀត។ ជាការឆ្លើយតប ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីសម្រាប់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ផ្តល់បទពិសោធល្អៗ និងតែងតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា រហូតធ្វើឱ្យក្រសួងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសមាជិក JCA។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ JCA ក្នុងការប្រែក្លាយការពិភាក្សាទៅជាសកម្មភាពជាក់ស្តែង និងកិច្ចសហប្រតិបត្តិការធុរកិច្ចរយៈពេលវែង ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី និងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕ #MLVT #HENGSour