内政部高度评价基层官员工作表现

分类政治
事件时间2026-09-08
地点金边
来源柬埔寨国家电视台
发布时间2026/09/08 16:02
详情描述
2026年9月8日,柬埔寨副总理兼内政部部长苏速卡在金边索卡酒店出席第五届乡分区理事会工作总结会议闭幕式。
苏速卡代表柬埔寨政府及内政部,对第五届任期内的乡分区理事会成员、基层工作人员及村级官员表示高度评价。他指出,基层官员在任期内展现了高度的责任感,并为服务国家与民众付出了辛勤努力。
会议通过对工作成果的总结、评估与讨论,梳理了第五届任期内的成就、优势、不足及面临的挑战,并明确了下一阶段的工作重点。苏速卡强调,乡分区理事会作为最贴近民众的行政机构,在将政府政策转化为基层公共服务与地方发展成果方面发挥了关键作用。
此次会议确认,第五届任期内取得的各项成果,体现了基层行政管理体系的努力与进步。
📋 简要摘要 ▸
内政部部长苏速卡对基层官员在第五届任期内的服务表现给予高度评价,强调其在公共服务和地方发展中的贡献。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា កោតសរសើរចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីមូលដ្ឋាន បានបម្រើជាតិ និងពលរដ្ឋប្រកបដោយការទទួលខុសត្រូវ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងកោតសរសើរខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីមូលដ្ឋាន បានបម្រើជាតិ និងប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ។
ក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរខ្ពស់បំផុតចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ បុគ្គលិក និងមន្ត្រីភូមិទាំងអស់ ដែលបានខិតខំបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ និងការលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន»។
ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា ផ្អែកលើលទ្ធផលនៃការបូកសរុប ការវាយតម្លៃ និងកិច្ចពិភាក្សារបស់អង្គសន្និបាត បានពិនិត្យឃើញនូវសមិទ្ធផល ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងអាទិភាពសម្រាប់អាណត្តិទៅមុខទៀត។ ជាពិសេស អង្គសន្និបាត បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាស្ថាប័នតំណាងឱ្យប្រជាពលរដ្ឋ និងជារដ្ឋបាលនៅកៀកជិតបំផុតរបស់ប្រជាពលរដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយនូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលទៅជាសេវាសាធារណៈ ការអភិវឌ្ឍ និងលទ្ធផលជាក់ស្ដែងនៅមូលដ្ឋានរៀងៗខ្លួន។
ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ថែមថា សមិទ្ធផលនៅក្នុងអាណត្តិទី៥ មិនត្រឹមតែបានបង្ហាញពីការខិតខំប្រឹងប្រែង និងការរីកចម្រើនរបស់រដ្ឋបាលថ្នាក