中交集团承诺持续推进柬埔寨基础设施项目建设

分类经济建设
事件时间2026年4月10日
地点柬埔寨
来源1分钟新闻
发布时间2026/04/10 16:27
详情描述
中交集团负责人向柬埔寨首相表达了高质量完成在柬项目的决心,柬方高度评价该企业对国家基础设施及经济增长的贡献。
📋 完整原文 ▸
ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) បញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តអនុវត្តគម្រោងនានានៅកម្ពុជាឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក ដោយធានាបាននូវគុណភាព ជាមួយនឹងការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជា “ឆ្អឹងខ្នង” នៃកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពខ្ពស់ និងបានដាក់ចេញនូវ គោលនយោបាយអាទិភាពជាច្រើនដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
១០ មេសា ២០២៦ | ជំនួបរវាងសម្តេចធិបតី និងលោក Song Hailiang ប្រធានក្រុមហ៊ុន CCCC
[**Join AMS One-minute**](https://t.me/ams1minute)