王室捐赠$2000助力塔茂山国家公园大象“Chhouk”更换新义肢



分类社会
事件时间2026-04-25
地点塔茂山国家公园
来源柬埔寨通讯社
发布时间2026/04/26 14:55
详情描述
2026年4月25日,塔茂山国家公园的大象“Chhouk”获赠了一只全新的义肢。该义肢由柬埔寨莫尼列太后捐赠2000美元资助制作,旨在改善这头残疾大象的行走能力。
“Chhouk”在2007年时因误踩森林陷阱导致腿部严重受伤,险些丧命。在近20年的时间里,它一直生活在塔茂山国家公园。目前,大象的健康状况良好,能够正常生活。
此次义肢的制作与大象的日常照料,是由柬埔寨农林渔业部下属的林业与野生动物管理局,以及野生动物联盟(Wildlife Alliance)共同协作完成。相关部门呼吁公众持续关注并参与塔茂山国家公园的野生动物保护与捐赠活动,以支持动物保护工作的可持续发展。
📋 简要摘要 ▸
2026年4月25日,残疾大象“Chhouk”在塔茂山国家公园获赠由莫尼列太后捐赠$2000制作的新义肢。Chhouk自2007年因陷阱受伤后,在野生动物联盟及相关部门的长期照料下,目前生活状况良好。
📋 完整原文 ▸
ឈានជើងសារជាថ្មី៖ ជំហានពោរពេញដោយក្ដីសង្ឃឹមរបស់ «ឈូក»
(AKP) ពីកូនដំរីដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅ កាលពីឆ្នាំ២០០៧ ក្លាយមកជាដំរីដ៏រឹងមាំ។ ជិត២០ឆ្នាំកន្លងផុតទៅដំរី "ឈូក" មិនត្រឹមតែរស់រានមានជីវិតក្នុងទឹកដីនៃឧទ្យានភ្នំតាម៉ៅប៉ុណ្ណោះទេ ប៉ុន្តែពេលនេះ ឈូកមានស្នាមញញឹម និងសេចក្តីសុខជាថ្មី ជាមួយជើងសិប្បនិម្មិតថ្មីស្រឡាង។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ ឈូក បានទទួលជើងសិប្បនិម្មិតថ្មីចំនួន ០១គ្រឿង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២ ០០០ ដុល្លារ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើង សម្រាប់ជួយសម្រួលដល់ការដើររបស់ឈូកឱ្យកាន់តែប្រសើរ។
ការមើលថែ ដំរីឈូក ឱ្យមានសុខភាពល្អ និងមានលទ្ធភាពដើរបានធម្មតាវិញ គឺជាកិច្ចខំប្រឹងប្រែងរួមគ្នារវាង អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃនៃក្រសួងកសិកម្ម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងអ្នកថែទាំដែលនៅជាប់ជាមួយឈូកទាំងយប់ទាំងថ្ងៃ។
សូមសាធារណជន ទាំងអស់បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅឧទ្យានជាតិភ្នំតាម៉ៅ ដើម្បីរួមចំណែកជំរុញនិរន្តរភាពធនធានសត្វព្រៃរបស់យើង៕
(ប្រភព៖ ក្រសួងកសិកម្ម)
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia