劳工部在菩萨省推广就业 逾2000岗位面向基层










事件时间2026-08-28 17:38
地点菩萨省
来源柬埔寨劳工部
发布时间2026/08/28 17:38
详情描述
2026年8月28日上午,柬埔寨劳工与职业培训部在菩萨省塔洛森芷县政府办公区举办就业、社会保障及职业技能培训论坛。此次活动旨在为当地民众提供就业机会,吸引了超过600名返乡劳工、求职青年及应届高中毕业生参加。
劳工部国务秘书隆塞在论坛上表示,目前全国范围内共有超过90,800个就业岗位,求职者可现场登记并进行面试。本次论坛共发布了2,645个就业岗位,招聘企业包括塔科农业(Thaco Agri)、美蓓亚(Minebea Cambodia)、ABA银行菩萨分行、山宝手工艺品厂、万力轮胎(柬埔寨)有限公司,以及Excel Asia Human Resources和Mongkul H等海外劳务派遣公司。
隆塞强调,政府鼓励民众在本地工厂及企业就业,以获得工资及国家社会保障基金(NSSF)的福利保障,并指出在本地工作可避免海外务工可能面临的剥削、缺乏医疗保障及与家人分离等风险。
针对技能提升,劳工部在现场为建筑行业从业者提供技能认证测试,通过者可获得官方技能证书。此外,应届毕业生及求职者可报名参加菩萨省理工学院提供的免费职业技术培训(TVET)。隆塞呼吁省政府协助安排交通,组织青年及返乡劳工前往学院参观,了解相关培训课程。除了本地就业,劳工部也提供海外就业渠道,并强调相关岗位均经过安全评估。
📋 简要摘要 ▸
劳工部在菩萨省塔洛森芷县举办就业论坛,提供2645个就业岗位及TVET培训信息,重点服务返乡劳工及应届毕业生。
📋 完整原文 ▸
ក្រសួងការងារផ្តល់ទាំង “ចំណេះ និងចំណូល” ហើយបន្តផ្សព្វផ្សាយឱកាសការងារជាង ២ពាន់កន្លែង និងកម្មវិធី TVET ជូនដល់អតីតពលករ និងសិស្សទើបប្រឡង់បាក់ឌុបដល់មូលដ្ឋានក្នុងស្រុកតាលោសែនជ័យ
(ពោធិ៍សាត់)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ២ ៦៤៥កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៦០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ យុវជនរកការងារធ្វើ និងសិស្សទើបប្រឡងបាក់ឌុបរួច នៅក្នុងបរិវេណសាលាស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ឯកឧត្តម ឡេង សែ រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា បច្ចុប្បន្នមានឱកាសការងារជាង ៩០ ៨០០កន្លែងនៅទូទាំងប្រទេស ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមគូសបញ្ជាក់ថា ក្រសួងចង់ឱ្យបងប្អូនមានការងារធ្វើគ្រប់ៗគ្នា ជាពិសេសគឺការងារក្នុងស្រុកនៅតាមរោងចក្រ សហគ្រាស ដែលជួយផ្តល់ចំណូលដល់ខ្លួនឯង បំពេញតម្រូវការកម្លាំងពលកម្ម និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិដោយផ្ទាល់ ព្រមទាំងផ្តល់សុភមង្គលក្នុងគ្រួសារផងដែរ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ប៉ុន្តែការងារចំណាកស្រុកនៅថៃប្រឈមហានិភ័យសុវត្ថិភាព កេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព រើសអើង និងរស់នៅឆ្ងាយពីក្រុមគ្រួសារ។
ជាមួយគ្នានេះ បងប្អូនដែលមានជំនាញផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។ ក្រៅពីនេះ បងប្អូន ឬសិស្សទើបប្រឡងបាក់ឌុបរួចក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញជាច្រើនតាមរយៈកម្មវិធី TVET ១,៥លាននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ដែលមានគ្រូល្អ បរិក្ខារ និងឧបករណ៍សិក្សាទំនើបៗ។ សម្រាប់គ្រួសារងាយរងគ្រោះគឺបានទាំង“ចំណេះនិងចំណូល”។ ឯកឧត្តមបានសំណូមពរដល់រដ្ឋបាលខេត្តឱ្យជួយសម្របសម្រួលមធ្យោបាយធ្វើដំណើរដើម្បីដឹកសិស្សានុសិស្ស យុវជន និងអតីតពលករទៅមើលវិទ្យាស្ថាន និងឈ្វេងយល់ពីជំនាញដ៏សម្បូរបែប។
ក្រៅពីការងារក្នុងស្រុក ក្រសួងក៏កំពុងផ្តល់ឱកាសការងារក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ។
សូមបញ្ជាក់ថា ឱកាសការងារទាំងនោះត្រូវបានជ្រើសរើសដោយក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ មីនេបៀ (ខេមបូឌា), ធនាគារ វឌ្ឍន:អាស៊ី ចំកាត់(ABA) ខេត្តពោធិ៍សាត់, សិប្បកម្ម សានពៅ និងរោងចក្រ វ៉ាន់លី ថាយអឺរ (ខេមបូឌា) ឯ.ក ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេស រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មង្គល អេចអ៕
#MLVT #HENGSour