公共工程与运输部深化公务员普查 消除行政不规范

文件类型政策
发布机构公共工程与运输部
生效日期2026-08-12
适用范围公共工程与运输部
发布时间2026/08/12 16:31
政策详情
公共工程与运输部正式启动公务员普查工作,旨在通过数字化手段优化行政管理。该项政策由公共工程与运输部部长彭波纳推动,于2026年8月12日起生效,适用范围覆盖公共工程与运输部全体公务员。
本次普查核心采用生物识别技术,对在职公务员进行身份核实与信息更新。普查的主要目标包括:建立统一的数据库系统,实现数据共享,提升人员管理效率;精准核实实际在职人数,确保考勤与薪资发放的准确性,落实政府对公务员薪资及福利待遇的保障;优化人力资源配置,通过梳理岗位与专业匹配度,针对性开展培训以提升履职能力;消除行政不规范现象,解决名册人数与实际在职人数不符的问题。
关于普查的具体内容,涵盖生物识别采集及在职信息核实。普查完成时间及后续相关安排,请关注政府发布的后续公告。
📋 简要摘要 ▸
公共工程与运输部部长彭波纳强调,通过生物识别技术进行公务员普查,旨在核实实际在职人数,消除虚报及行政不规范现象。
📋 完整原文 ▸
[ឯកឧត្តម ប៉េង ពោធិ៍នា៖ ការធ្វើជំរឿនតាមប្រព័ន្ធឌីជីថល នឹងពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ និងលុបបំបាត់ភាពមិនប្រក្រតី](https://m.facebook.com/story.php?story_fbid=pfbid02qFLrF8NZsmPQfSQt6QCQ3WiS1ZdHfBzFninK4Gkzn3vCHBPqKorpjDzyrUrbVxNzl&id=61552764801080)
"ដំណើរការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល គឺជាយន្តការដ៏សំខាន់ក្នុងការបង្កើតប្រព័ន្ធរួមមួយ ដើម្បីចែករំលែកទិន្នន័យ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំនួនមន្ត្រីរាជការ ជាក់ស្តែងនៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន។" នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយពេលឯកឧត្តមបានធ្វើជីវមាត្រក្នុងយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៅក្នុងរចនាសម្ព័ន្ធក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា យុទ្ធនាការជំរឿននេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ការងារគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស រួមមាន៖ (១)ការបង្កើតប្រព័ន្ធទិន្នន័យរួម៖ អាចឱ្យយើងមានប្រព័ន្ធមួយរួម ដែលជាប្រព័ន្ធអាចចែករំលែកទិន្នន័យ ក៏ដូចជាការគ្រប់គ្រងនូវចំនួនមន្ត្រីរាជការនៅក្នុងក្រសួង ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន។ (២)ការគ្រប់គ្រងវត្តមាន និងប្រាក់បៀវត្ស៖ អាចឱ្យយើងគ្រប់គ្រងមន្ត្រីក្នុងក្រសួង ទាំងចំនួនពិតប្រាកដដែលមកបម្រើការងារ វត្តមានមន្ត្រី ក៏ដូចជាការគ្រប់គ្រងប្រាក់បៀវត្ស ដែលរាល់ថ្ងៃរាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់ ទាំងប្រាក់បៀវត្ស របបនយោបាយ និងការលើកទឹកចិត្តផ្សេងៗ ទៅតាមបរិមាណមន្ត្រីរាជការដែលមាននៅក្នុងក្រសួង ស្ថាប័ន។ (៣)ការពង្រឹងសមត្ថភាពធនធានមនុស្ស៖ អាចជួយដល់ការពង្រឹងធនធានមនុស្សទៅតាមអង្គភាពនីមួយៗ ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសារមកទល់ពេលនេះ នៅតាមអង្គភាពនីមួយៗ មានមន្ត្រីដែលកំពុងបម្រើការងារមិនត្រូវតាមជំនាញ តួនាទី ភារកិច្ច។ ដូច្នេះ ការធ្វើជំរឿននេះ អាចឱ្យយើងពង្រឹងធនធានមនុស្សតាមការបណ្តុះបណ្តាល ឬតាមយន្តការផ្សេងៗដែលអាចធ្វើបាន។ (៤)ការលុបបំបាត់ភាពមិនប្រក្រតី៖ យន្តការនេះនឹងលុបបំបាត់នូវរាល់ភាពមិនប្រក្រតីទាំងឡាយ រវាងចំនួនមន្ត្រីដែលមាននៅក្នុងបញ្ជី និងមន្ត្រីដែលធ្វើទិន្នន័យជាក់ស្តែង។