柬埔寨主办第39届世界女童军大会 洪玛奈出席开幕










分类国际交流
事件时间2026-06-16
地点暹粒
来源柬埔寨司法部
发布时间2026/06/16 16:35
详情描述
2026年6月16日,第39届世界女童军大会及奥拉夫·贝登堡协会(OB-PS)第42届年度会议在柬埔寨暹粒举行。柬埔寨首相洪玛奈及夫人碧占莫妮出席了开幕仪式。司法部国务秘书恩占马卡拉代表副首相兼司法大臣高乐出席了此次活动。
本次会议的主题为“我们看见、我们关心、我们行动”(We See, We Care, We Act)。会议旨在探讨青年女性的潜能与挑战,通过“看见”识别女孩与青年女性的梦想、声音及面临的社会与学习障碍;通过“关心”体现对她们的责任感,确保其获得安全与支持;通过“行动”将关怀转化为教育、培训、保护及鼓励等实际举措,为青年女性创造发展机会。
柬埔寨作为此次国际会议的东道国,接待了来自全球的女性领导人、青年代表及合作伙伴。此次会议的举办反映了国际社会对柬埔寨的认可与支持,展示了柬埔寨在和平与稳定环境下,在国际事务中发挥的积极作用。
📋 简要摘要 ▸
柬埔寨在暹粒举办第39届世界女童军大会及OB-PS年会,洪玛奈总理及夫人出席。此次会议以“我们看见、我们关心、我们行动”为主题,旨在探讨女性赋权及青年发展,展示了柬埔寨在国际舞台上的积极角色。
📋 完整原文 ▸
ឯកឧត្តម ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦
===================
ខេត្តសៀមរាប៖ ថ្ងៃអង្គារ ទី១៦ ខែមិថុនា ២០២៦ ឆ្នាំ២០២៦ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
នេះជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្ត ការទទួលស្គាល់ និងការគាំទ្រពីសហគមន៍អន្តរជាតិចំពោព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ការជ្រើសរើសកម្ពុជាជាម្ចាស់ផ្ទះ បានបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ ក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជា មិនត្រឹមតែជាកិត្តិយសសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលបានទទួលស្វាគមន៍ មិត្តភក្តិអន្តរជាតិ ក្រុមកាយឫទ្ធិនារី ថ្នាក់ដឹកនាំស្ត្រី យុវនារី អ្នកគាំទ្រ និងដៃគូអភិវឌ្ឍមកពីបណ្តាប្រទេសនៅជុំវិញពិភពលោក។
ប្រធានបទនៃសន្និសីទនេះ គឺ “We See, We Care, We Act” ដែលយើងអាចយល់ជាភាសាខ្មែរថា “យើងឃើញ, យើងយកចិត្តទុកដាក់, យើងរួមគ្នាធ្វើសកម្មភាព”។ ប្រធានបទនេះ ខ្លី ប៉ុន្តែមានអត្ថន័យដ៏ជ្រាលជ្រៅ! គឺ ដូចដែលមុននេះ លោកជំទាវបណ្ឌិត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ក៏បានពន្យល់រួចហើយ “យើងឃើញ” មានន័យថា យើងមើលឃើញសក្តានុពល សុបិន ក្តីសង្ឃឹម និងសំឡេងរបស់ក្មេងស្រី និងយុវនារី។ យើងក៏មើលឃើញបញ្ហាប្រឈម និងឧបសគ្គដែលពួកគេជួបប្រទះ ក្នុងជីវិតប្រចាំថ្ងៃ ក្នុងការសិក្សា ក្នុងសង្គម និងក្នុងការសាងអនាគត។
“យើងយកចិត្តទុកដាក់” មានន័យថា ការមើលឃើញតែមួយមុខមិនគ្រប់គ្រាន់ទេ។ យើងត្រូវមានចិត្តមេត្តា ការយល់ចិត្ត និងការទទួលខុសត្រូវ ដើម្បីឱ្យក្មេងស្រី និងយុវនារីទទួលបានឱកាស សុវត្ថិភាព ទំនុកចិត្ត និងការគាំទ្រដែលពួកគេចាំបាច់ត្រូវការ។
“យើងរួមគ្នាធ្វើសកម្មភាព” មានន័យថា មេត្តា និងការយកចិត្តទុកដាក់ ត្រូវប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង។ ហើយសកម្មភាពទាំងនោះ អាចរួមមាន៖ ជាការអប់រំ ការបណ្តុះបណ្តាល ការផ្តល់ឱកាស ការការពារ ការលើកទឹកចិត្ត ការស្ម័គ្រចិត្ត និងការបើកផ្លូវឱ្យក្មេងស្រី និងយុវនារីអាចឈានទៅមុខដោយភាពជឿជាក់៕