劳工部与工会加强合作 旨在提升劳资关系稳定性

劳工部与工会加强合作 旨在提升劳资关系稳定性
劳工部与工会加强合作 旨在提升劳资关系稳定性
劳工部与工会加强合作 旨在提升劳资关系稳定性
劳工部与工会加强合作 旨在提升劳资关系稳定性
劳工部与工会加强合作 旨在提升劳资关系稳定性
劳工部与工会加强合作 旨在提升劳资关系稳定性
劳工部与工会加强合作 旨在提升劳资关系稳定性
劳工部与工会加强合作 旨在提升劳资关系稳定性
劳工部与工会加强合作 旨在提升劳资关系稳定性
劳工部与工会加强合作 旨在提升劳资关系稳定性
1/10
发布时间2026/10/02 17:59

政策详情

2026年10月2日,柬埔寨劳工与职业培训部国务秘书杜西潘在金边主持召开座谈会,与151名工会联合会代表进行工作交流。此次会议旨在强化劳工部与工会之间的伙伴关系,通过加强协作,及时发现并解决企业、工厂及公司内部的劳资纠纷与挑战,从而提升生产环境的和谐度与稳定性。 会议期间,劳工部对工会近期在基层组织建设、劳动法宣传及社会公益活动中的表现予以肯定。针对2027年最低工资标准,劳工部明确指出,尽管当前全球经济形势存在不确定性,且多数国家维持工资水平不变,但柬埔寨政府仍决定上调最低工资,以减轻工人的生活负担。劳工部要求工会领导层向基层工人准确传达工资调整的依据,并加强与基层工会的联系,以提升工人的信任度。 为有效预防和化解劳资矛盾,劳工部强调将持续完善纠纷处理机制,通过提供专业官员联系方式、匿名投诉箱、Telegram系统及1286热线等渠道,确保纠纷得到及时处理,避免工人采取不符合法律程序的抗议行动。 工会代表在会上表达了配合政府工作的意愿,承诺将继续维护工人合法权益,并对政府在节日期间提供免费公交服务等惠民政策表示感谢。
📋 简要摘要 ▸
劳工部与151名工会代表举行座谈,强调加强合作以有效解决劳资纠纷,提升企业生产环境的和谐与稳定性。
📋 完整原文 ▸
ក្រសួងការងារ ជំរុញថ្នាក់ដឹកនាំសហព័ន្ធសហជីព ពង្រឹងតួនាទី និងកិច្ចសហការដោះស្រាយបញ្ហាប្រឈមនៅតាមសហគ្រាស រោងចក្រ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងស្ថិរភាពការងារឱ្យកាន់តែល្អប្រសើរ (ភ្នំពេញ)៖ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំ សំណេះសំណាល និងពិភាក្សាការងារជាមួយប្រធានសហព័ន្ធសហជីពសរុបចំនួន ១៥១នាក់ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងការពិនិត្យដោះស្រាយបញ្ហាជូនបងប្អូនកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលយកការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះបងប្អូនសហព័ន្ធសហជីពទាំងអស់ ដែលបានចូលរួមគ្រប់សកម្មភាពយ៉ាងយកចិត្តទុកដាក់ ទាំងការងារដែលជាសកម្មភាពសហជីព ក្នុងរយៈពេល ២ខែចុងក្រោយនេះ និងការងារសង្គម ដូចជាការចូលរួមបរិច្ចាគឈាមនាពេលថ្មីៗ ជាពិសេសបានអនុវត្តតាមស្មារតីនៃកិច្ចប្រជុំកន្លងមក ដោយចុះជួបប្រជុំជាមួយសហជីពមូលដ្ឋាន ធ្វើបទបង្ហាញពីច្បាប់ស្តីពីការងារ និងពង្រឹងរចនាសម្ព័ន្ធតាមមូលដ្ឋាន។ លើសពីនេះ ក៏បានបង្ហាញពីសុខដុមរមនានៅកន្លែងការងារ ព្រមទាំងរួមគ្នាចេញញត្តិគាំទ្រយន្តការដោះស្រាយ និងការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧។ ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយពីមូលដ្ឋាននៃការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ខណៈពេលស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា និងប្រទេសជាច្រើន នៅបន្តរក្សាប្រាក់ឈ្នួលអប្បបរមា ដោយមិនមានការប្រែបួលនោះ រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិត ដើម្បីជួយសម្រួលបន្ទុកចំណាយ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីពបន្តចែករំលែក និងពន្យល់ពីមូលដ្ឋាននៃការកំណត់ប្រាក់ឈ្នួលអប្បបរមានេះជូនដល់កម្មករនិយោជិត ខិតខំពង្រឹងតួនាទីរបស់ខ្លួនឱ្យកាន់តែជិតស្និទ្ធជាមួយសហជីពមូលដ្ឋានបន្ថែមទៀត ស្វែងយល់ពីបញ្ហាប្រឈមនានា ដើម្បីក្រសួង អាចជួយដោះស្រាយជូនបងប្អូនកម្មករនិយោជិតបានទាន់ពេលវេលា។ បន្ថែមពីនេះ ក៏ត្រូវបន្តពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធសហជីពមូលដ្ឋាន ដើម្បីផ្ដល់ទំនុកចិត្តជូនដល់បងប្អូនកម្មករនិយោជិត។ ក្រសួងបានខិតខំរៀបចំផ្ដល់ជាមធ្យោយបាយសម្រាប់ផ្តល់ព័ត៌មាន រួមមានទាំងលេខទូរសព្ទរបស់មន្រ្តីជំនាញ ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម និងលេខ Hotline ១២៨៦ ក្នុងការជួយសម្របសម្រួល និងដោះស្រាយ ដើម្បីបញ្ចៀសរាល់ពេលមានវិវាទកើតឡើងផ្សេងៗ នាំឱ្យបងប្អូនកម្មករធ្វើការតវ៉ាទាមទារដោយខុសនីតិវិធី។ តំណាងសហព័ន្ធសហជីពបានលើកនូវមតិយោបល់ និងសំណូមពរមួយចំនួន ក្នុងគោលបំណងឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ហើយបានសម្ដែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយក្រសួង ដើម្បីការពារផលប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនេះ តំណាងសហព័ន្ធសហជីពក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែផ្ដល់នូវភាពកក់ក្ដៅ ជាពិសេសការផ្ដល់សេវារថយន្តក្រុងជិះឥតគិតថ្លៃសម្រាប់បងប្អូនកម្មករធ្វើដំណើរទាំងទៅនិងត្រឡប់ពីស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕ #MLVT #HENGSour