司法部长凯·里特金边两寺院主持卡廷布施










分类宗教
事件时间2026-11-09
地点金边
来源柬埔寨司法部
发布时间2026/11/11 17:23
详情描述
11月9日下午,柬埔寨副首相兼司法部长凯·里特与夫人叶莫琳前往金边占塔布里翁寺与隆卡普雷戈苏玛拉寺,主持卡廷节布施仪式。国会与参议院立法司法委员会负责人、最高法院院长及多位勋爵、善信一同出席。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យកឋិនទាន ដង្ហែទៅកាន់ វត្តចន្ទបុរីវង្ស និងវត្តលង្កាព្រះកុសុមារាម
=====================
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា និងលោកជំទាវ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងស្វាមី ព្រមទាំងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងស្វាមី បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងឱកាសពិធីបុណ្យកឋិនទាន ដែលប្រារព្ធឡើងនៅទីស្តីការក្រសួងយុត្តិធម៌ មហាវិថីសម្តេចសុធារស (ទល់មុខព្រះបរមរាជវាំង) ដើម្បីប្រមូលបច្ច័យ និងទេយ្យវត្ថុ រួមមាន ត្រៃចីវរ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចន្ទបុរីវង្ស ហៅវត្តសំរោងខាងជើង ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ និងវត្តលង្កាព្រះកុសុមារាម ស្ថិតនៅភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រមទាំងចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា។
ពិធីបុណ្យកឋិនទានក្រសួងយុត្តិធម៌នេះ ត្រូវបានរៀបចំឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ព្រមទាំងឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងលោកជំទាវ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងស្វាមី ព្រមទាំងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល និងស្វាមី រួមជាមួយសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ថ្នាក់ដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត។
ពិធីបុណ្យកឋិនទាននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាថ្នាក់ដឹកនាំតាមបណ្តាក្រសួង និងស្ថាប័ននានា ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា អាជ្ញាសាលា ក្រឡាបញ្ជី មេធាវី មន្ត្រីរាជការ មន្ត្រីតុលាការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមបួងសួង និងឧទ្ទិសមហាកុសលផលបុណ្យ ដែលកើតចេញពីសទ្ធាជ្រះថ្លាក្នុងពិធីបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ សូមបានទទួលនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំងសម្រេចបាននូវគ្រប់បំណងប្រាថ្នា និងប្រកបដោយសេចក្តីសុខចម្រើនជានិច្ចនិរន្តរ៍។