柬埔寨红十字会主席文拉妮·洪森出席菩萨省慈善活动,向退伍军人捐赠100套新房及1









分类慈善
事件时间2026-05-21
地点菩萨省
来源柬埔寨卫生部
发布时间2026/05/22 13:15
详情描述
2026年5月21日,柬埔寨红十字会主席文拉妮·洪森在菩萨省克拉万县主持了一场慈善捐赠活动,旨在改善当地退伍军人的生活条件。柬埔寨卫生部国务秘书齐洪及多位政府官员、红十字会领导、退伍军人协会代表等出席了仪式。
在活动现场,文拉妮·洪森为菩萨省达那特罗永地区的文拉妮·森才村退伍军人剪彩,正式交付100套新房及125口水井。据统计,截至目前,柬埔寨红十字会已累计向该地区捐赠了728套住房和415口水井。
活动期间,文拉妮·洪森走访了当地的样板房,与退伍军人及其家属进行交流,了解其生活状况。本次活动共有1169户退伍军人及退休人员参加。
📋 简要摘要 ▸
柬埔寨红十字会主席文拉妮·洪森出席菩萨省慈善活动,向退伍军人捐赠100套新房及125口水井,旨在改善当地退伍军人生活条件。
📋 完整原文 ▸
ពិធីសំណេះសំណាលចែកអំណោយមនុស្សធម៌ ជូនអតីតយុទ្ធជននៅភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
——
ខេត្តពោធិសាត់ : ថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ន ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលចែកអំណោយមនុស្សធម៌ ជូនអតីតយុទ្ធជននៅភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
បន្ទាប់ពីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញកាត់ខ្សែបូ សម្ពោធប្រគល់ផ្ទះថ្មីចំនួន ១០០ខ្នង និងអណ្តូងចំនួន ១២៥ បន្ថែមទៀត ជូនបងប្អូនអតីតយុទ្ធជន នៅភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង ស្រុកក្រវ៉ាញ ខេត្តពោធិសាត់ ដែលសរុបផ្ទះ និងអណ្តូងទឹកជាអំណោយរបស់កាកបាទក្រហមកម្ពុជា មានផ្ទះចំនួន ៧២៨ខ្នង និងអណ្តូងទឹកចំនួន ៤១៥។
ឆ្លៀតក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់នៅផ្ទះគំរូ ដើម្បីបានដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាបង្កើតបានជាទិដ្ឋភាពដ៏ស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត។
ពិធីនេះមានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអតីតយុទ្ធជន និងនិវត្តជនចំនួន ១ ១៦៩គ្រួសារ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)