柬埔寨公共行政改革会议召开 重点讨论绩效激励与部门职能







分类政府动态
事件时间2026-05-08
地点金边皇家行政学院
来源柬埔寨司法部
发布时间2026/05/09 20:53
详情描述
2026年5月8日,柬埔寨公共行政改革委员会在金边皇家行政学院召开会议,由副总理兼公共职能部部长洪玛尼主持。此次会议旨在深化第七届政府的行政改革工作,推进相关关键措施的落实。
会议重点讨论了四项核心议程:一是公共行政绩效激励系统的实施进展报告;二是关于职位设定与描述指南的实施草案;三是各部委及机构秘书长网络架构的草案;四是社会福利、退伍军人与青年改造部职能重组的草案。
出席会议的人员包括司法部常务国务秘书秦马林(代表副总理兼司法部部长高乐)、司法部秘书长、司法系统改革指导委员会秘书长,以及各部委、机构的领导代表和相关公务人员。
📋 简要摘要 ▸
柬埔寨公共行政改革委员会于5月8日召开会议,由洪玛尼主持。会议讨论了四项核心议程,包括公共行政绩效激励系统进展、部门职位描述指南、各部委秘书长网络架构及社会福利部职能重组,旨在深化第七届政府的行政改革。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)
====================
នារសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) នៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ក្នុងគោលបំណងពិភាក្សាលើរបៀបវារៈ ចំនួន៤ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (២) សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែង (៣) សេចក្តីព្រាងអនុក្រឹត្យស្តីពីបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ និង (៤) សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមដោយ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា ក៏ដូចជាមន្រ្តីរាជការផងដែរ។