柬埔寨正式启动“德崇扶南运河”二期工程
分类国家基建
事件时间2026年4月11日
地点柬埔寨(涉及干拉省至白马省)
来源柬埔寨卫生部
发布时间2026/04/11 17:28
详情描述
柬埔寨政府举行德崇扶南运河二期工程开工仪式,该项目旨在连接内河与海洋,构建战略性水路运输通道,助力国家经济发展与2050年高收入国家愿景。
📋 完整原文 ▸
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រ ខេត្តកែប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញនៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និងផ្លូវសមុទ្រជាមួយឆន្ទៈ និងមនសិកា "ឧត្តមនិយម" ផលប្រយោជន៍ជាតិ និងប្រជាជន។
ជាមួយគ្នានេះដែរ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស និងឯករាជ្យនយោបាយ លើការដឹកជញ្ជូនផ្លូវទឹក ដោយបានគិតគូរគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពយុទ្ធសាស្ត្រ បច្ចេកទេស និងថវិកា។ គម្រោងនេះ គឺជាការស្តារឡើងវិញនូវផ្លូវទឹក ដែលបុព្វបុរសខ្មែរយើង ធ្លាប់បានប្រើប្រាស់តាំងពីសម័យបុរេប្រវត្តិ គឺប្រមាណជាង ២០០០ឆ្នាំមុន។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាប្រវត្តិសាស្ត្រលើកដំបូងក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេទៅកាន់សមុទ្រ។ ព្រែកជីកនេះនឹងក្លាយជាច្រករបៀងយុទ្ធសាស្ត្រ តភ្ជាប់ការដឹកជញ្ជូនពីរាជធានីភ្នំពេញទៅកាន់តំបន់ឆ្នេរនៃសមុទ្រ។ ផែនការអភិវឌ្ឍន៍នេះ មានគោលបំណងជំរុញការរីកចម្រើនប្រកបដោយតុល្យភាព ធ្វើពិពិធកម្មឧស្សាហកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍អភិវឌ្ឍន៍អេកូឡូស៊ី។ បន្ថែមពីនេះ វានឹងក្លាយជាសរសៃឈាមតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗដូចជា ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងរ៉ែទន្លេមេគង្គលើ ដែលបានគាំទ្រដល់ចក្ខុវិស័យអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
ខេត្តតាកែវ៖ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)