印度海军INS Kulish号战舰将于9月12日抵达云壤海军

事件时间2026-09-12
地点云壤海军基地
来源柬埔寨通讯社
发布时间2026/09/11 15:05
详情描述
据柬埔寨通讯社消息,印度海军INS Kulish号战舰将于2026年9月12日抵达云壤海军基地,进行正式访问。这是印度海军舰艇首次访问该基地。
此次访问旨在加强柬埔寨与印度两国在海上防务领域的合作,并促进双方专业交流。访问期间,双方将进一步深化海上伙伴关系,体现共同致力于海军专业化合作的意愿。
本次访问正值“2026年东盟-印度海上合作年”期间。该合作框架由双方领导人共同制定,旨在拓展海上安全、人道主义援助与救灾(HADR)以及蓝色经济等领域的合作。
近年来,柬埔寨与印度在国防及海上领域持续扩大合作范围,内容涵盖联合演习与人员培训。此次INS Kulish号的到访,是双方在既有合作基础上进一步巩固双边海上伙伴关系的具体举措。
📋 简要摘要 ▸
印度海军INS Kulish号战舰将于9月12日抵达云壤海军基地,进行首次正式访问,旨在加强柬印两国海上防务合作与专业交流。
📋 完整原文 ▸
នាវាជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១២ ខែកញ្ញា
(AKP) នាវា INS Kulish ដែលជានាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា នឹងចូលចតនៅមូលដ្ឋានសមុទ្ររាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ស្អែកនេះ ដែលនេះជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាវាកងទ័ពជើងទឹកឥណ្ឌាមកកាន់ទីតាំងមូលដ្ឋានជើងទឹកកម្ពុជា។
ដំណើរទស្សនកិច្ចជាផ្លូវការនេះ បានគូសបញ្ជាក់ពីភាពជាដៃគូលើផ្លូវសមុទ្រទ្វេភាគីកាន់តែរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកិច្ចសហប្រតិបត្តិការជើងទឹកប្រកបដោយវិជ្ជាជីវៈ។
សូមបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុង «ឆ្នាំនៃកិច្ចសហប្រតិបត្តិការសមុទ្រអាស៊ាន-ឥណ្ឌា ២០២៦» ដែលជារបៀបវារៈបង្កើតឡើងដោយថ្នាក់ដឹកនាំភាគីទាំងពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខសមុទ្រ ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ (HADR) និងសេដ្ឋកិច្ចពណ៌ខៀវ។
នៅក្នុងបរិបទនេះ ដំណើរទស្សនកិច្ចនាវាបានជួយពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការកសាងដៃគូលើផ្លូវសមុទ្រឱ្យកាន់តែរឹងមាំជាមួយបណ្តាប្រទេសសមាជិកអាស៊ាន រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ។
ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌា និងកម្ពុជា បានពង្រីកការរៀបចំកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងលើផ្លូវសមុទ្រជាបន្តបន្ទាប់ ដោយកិច្ចសហប្រតិបត្តិការនេះគ្របដណ្តប់លើការធ្វើលំហាត់សមយុទ្ធរួមគ្នា និងការបណ្តុះបណ្តាល។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាវា INS Kulish មកកាន់មូលដ្ឋានសមុទ្ររាម គឺជាការបន្តពង្រឹងលើមាគ៌ានេះ និងបានបង្ហាញពីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ ក្នុងការអភិវឌ្ឍដៃគូលើផ្លូវសមុទ្រមួយឱ្យកាន់តែរឹងមាំ និងមានលក្ខណៈស្ថាប័នច្បាស់លាស់៕